កក្រើក!!! អ្នកគាំទ្របុកពោះអស់ហើយក្រោយ ពេជ្រ សូលីកា ត្រូវផលិតកម្មហង្សមាសប្រកាសដំណឹងមួយថា ៉….
រាជធានីភ្នំពេញ ៖ បន្ទាប់ពីសម្រាកពីសិល្បៈរយៈពេលវែងដើម្បីពពោះ និងសម្រា លកូនដំបូងរួចមក ខណៈពេលដែលកូនជាទីស្រឡាញ់ចម្រើនវ័យបានធំគួរសម និងស្របពេលមានការទន្ទឹងរង់ចាំពីសំណាក់អ្នកគាំទ្រជាច្រើនផងនោះ
ពេលនេះតារាចម្រៀងជ្រកក្រោមទ្រនំហង្សមាសអ្នកនាង ពេជ្រ សូលីកា បានវិលចូលវិស័យសិល្បៈវិញហើយ ដើម្បីបម្រើអារម្មណ៍មហាជនគ្រប់គ្នា នេះបើតាមការបញ្ជាក់ដោយផ្ទាល់លើផេកផ្លូវការរបស់ផលិតកម្មហង្សមាសមុននេះ។
យោងតាមប្រភពច្បាស់ការខាងលើនេះបានឲ្យដឹង តាមរយៈការបង្ហោះរូបភាពរបស់ម្ចាស់បទ «តាមដាន» ថែមរៀបរាប់ចំពោះការវិលត្រលប់របស់នាង ជាមួយនឹងការត្រៀមចេញនូវបទចម្រៀងថ្មី ឲ្យអ្នកគាំទ្ររំភើបដូច្នេះថា៖
«អ្នកណាខ្លះរង់ចាំបទថ្មីរបស់គាត់? ម្នាក់នោះមិនមែនយើងឆាប់ៗនេះ»។ ក្នុងនោះដំណឹងវិលត្រឡប់នេះ ក៏ទទួលបានការសាទរសន្ធឹកសន្ធាប់ពីមហាជន ថែមភ្ជាប់ដោយមតិគាំទ្រ និងបង្ហាញក្ដីស្រឡាញ់ថា៖ «រង់ចាំយូរហើយ ស្រឡាញ់អាយដលពេញបេះដូង»៕