ញាក់សាច់! ខួបកូនស្រី Love Riyaម្តង លេចមុខសុទ្ធតែតារា និងអ្នកល្បីៗចូលរួច ដូចជា…(មានវិដេអូ)
ប្រិយមិត្តហ៊្វេនៗប្រាកដជាស្គាល់ច្បាស់ហើយអ្នកលក់ឡេដ៏ល្បី Love Riya ដោយកាលពី ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅជាង១ឆ្នាំហើយនោះ Love Riya បានរៀបការជាមួយ លោក ហេន ឌ្រី ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស
និងសាច់ញាតិទំាងសងខាងប្រកបដោយក្តីសប្បាយរីករាយគ្រប់ៗគ្នាហើយអ្នកទំាងពីរក៏ទទួលបាន កូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ផងដែរ ក្រោយរៀបការ។
ជាក់ស្តែងអ្នកមេម៉ាយដ៏ស្រស់ស្អាតនេះ នៅតែមានភាពរឹងមំា និងតស៊ូ ខំប្រឹងប្រែងរកស៊ី ដើម្បីចិញ្ចឹមកូនស្រី បានយ៉ាងល្អ ថែមទំាងមានគំរោងនឹងទិញផ្ទះវីឡាដ៏ធំមួយនៅពេលឆាប់ៗខាងមុខនេះទៀត ដើម្បី កូនស្រី ជាទីស្រឡាញ់ម្នាក់នេះ។ ចំណែក នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០
ព្រោះតែក្តីស្រឡាញ់
ក្នុងនាមជាម្តាយ គេប្រទះឃើញ Love Riya បានរៀបចំខួបកំណើតកូនស្រីរបស់ខ្លួនឈ្មោះ Chheng Ariya Kelly ហៅ ទែន ទែន
នៅថ្ងៃនេះ មើលទៅការតុបតែងហាង និងការស្លៀកពាក់ ពិតជាស្រស់ស្អាត គួរឲ្យទាក់ទាញជាខ្លាំង។ ឆ្លៀតក្នុងឱកាសដ៏ពិសេស និងសប្បាយរីករាយនេះ
គេប្រទះឃើញ អ្នកជំនួញវ័យក្មេង និងតារា ល្បីៗ ជាច្រើនរូប ក៏បានលេចមុខ មកចូលរួម ក្នុង កម្មវិធីខួបកំណើត កូនស្រី Love Riya នាថ្ងៃនេះផងដែរ
មើលទៅ ម្នាក់ៗ តែងខ្លួន ស្អាតៗដល់ហើយ អមជាមួយស្នាមញញឹម ស្រស់ស្រាយ ភាពនិតស្នាល ហាក់ដូចជាក្រុមគ្រួសារតែមួយអ៊ីចឹង។
អ្នកទំាងនោះមានដូចជា ៖ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី, ចែកា និងស្វាមី, ស្រីអូន ស្វាមី និងកូនស្រី, យាយស្រួយ, តារាសម្តែង វ៉ាង ស្រីណូ រួមនិងតារា និងអ្នកជំនួញ ល្បីៗ ជាច្រើនរូបទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។
តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព និងវីដេអូ សប្បាយៗ ក្នុងកម្មវិធីនេះ ទំាងអស់គ្នា ៖