លោក ជា វិបុល នាំ ភរិយាអ្នកនាង គង់ សុជាតិ ទៅសួរសុខទុក្ខ កូនស្រី សួស វីសា ដល់មន្ទីរពេទ្យ ថែមទំាងសរសើរ អូន ជេននី ថា…(មានវីដេអូ)
ហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់ហ្វេសប៊ុក ជាច្រើន បានសម្តែងក្តីត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំង កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ក្រោយឃើញ តារាចម្រៀង អ្នកនាង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន ដោយសុវត្តិភាព ហើយមើលទៅមុខ ជេននី (Jenny) ពិតជាគួរអោយគ្រឺតខ្លាំងណាស់ ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។
សមាជិកថ្មីនៃក្រុមគ្រួសារ អ្នកនាង សួស វីសា និង លោកថមមី នេះ មានឈ្មោះ ថង សាម៉ូលីណា ហៅ ជេននី (Jenny) កើតនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ០៩:០៩ ព្រឹក កើតក្នុង ឆ្នាំជូត (តំណាងសត្វកណ្តុរមាស)។
ឆ្លៀតក្នុងឱកាស ដ៏រីករាយបំផុតនេះ គេក៏បានឃើញ តារាចម្រៀង លោក នី រតនា និងភរិយា, ពិធីការិនី ដ៏ល្បី ចាន់ កែវនិមល, ពិធីការិនីកញ្ញា ប៉ែន ស្រីពេជ្រ ក៏បានទៅសួរសុខទុក្ខ សួស វីសា និងកូនស្រី ទើបកើតនេះដល់មន្ទីរពេទ្យផងដែរ ដោយម្នាក់ៗបានបង្ហាញនូវភាពស្និតស្នាលយ៉ាងខ្លាំង ហាកដូចជាក្រុមគ្រួសារតែមួយអ៊ីចឹង។
នៅមិនទាន់អស់ទេ នាថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ នេះផងដែរ គេប្រទះឃើញ ពិធីករដ៏ល្បី លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ ក៏បានទៅសួរសុខទុក្ខ តារាចម្រៀងរូបនេះផងដែរ ព្រមទំាងភ្ជាប់សារមួយឃ្លា ដ៏គួរឲ្យចាប់អារម្មណ៍ថា ៖ “ថាមកមើលក្មួយស្រី សាម៉ូលីណា ហៅ Jenny តាំងពីម្សិលម្ងៃ តែរកពេទ្យអត់ឃើញ។ ក្មួយស្រី Cute ណាស់ ដូចប៉ាៗ ច្រើន សំណាងណាស់ក្មួយ”។