ទីបំផុត កញ្ញា លៀង ចាន់ឡា និងគូដណ្តឹង ដឹកដៃគ្នា ថត Pre-Wedding មើលទៅពិតជាស្អាតប្លែក និងសមគ្នាណាស់, សូម្បីតែហ្វេនៗ ក៏និយាយដែរថា…(មានវីដេអូ)
កញ្ញា លៀង ចាន់ឡា គឺជាអតីតបេក្ខនារី ធ្លាប់ចូលប្រឡង ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia កាលពីខែកក្កដា ឆ្នាំ ២០១៩។
កាលនោះ អ្នកខេត្តកំពង់ឆ្នាំងរូបនេះ បានលើកយកបទ “កាត់ចិត្តបែបណា” មកធ្វើការប្រកួត។ បើទោះ ចាន់ឡា មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខនារីម្នាក់នេះនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទូទៅ។
ចំណែកកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លៀង ចាន់ឡា បានទំលាយមុខគូស្នេហ៍ជាផ្លូវការហើយ។ ក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយ ក្រុមការងារ តារាញូស៍ ចាន់ឡា បានបញ្ជាក់បន្ថែមថា រូបគាត់ក៏មានគំរោងរៀបការផងដែរ តែនៅពេលដែលគាត់ជោគជ័យក្នុងអាជីពសិល្បៈ មានលុយ និងជួយពុកម៉ែបានសិន បានដឹកដៃគ្នាចូលរោងការតាមក្រោយ។
ចំពោះ គូស្នេហ៍ លៀង ចាន់ឡា មានឈ្មោះ សិទ្ធ ភារុន មានមុខមាត់សង្ហាណាស់ វ័យទើបតែ ១៨ ឆ្នាំ ដូច ចាន់ឡា ដែរ។
នៅទីបំផុត នាថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ នេះ កញ្ញា លៀង ចាន់ឡា បានថត Pre-Wedding ជាមួយគូស្នេហ៍ហើយ មើលទៅពិតជាស្អាត និងសមគ្នាណាស់។ ក្នុងនោះបើយោងតាមរយៈហ្វេសប៊ុក វីនសំអាងការ បានបញ្ជាក់ថា “កញ្ញាចាន់ទ្បា និងគូដណ្ដឹង ថតព្រីវីតឌីង ត្រូវចូលរោងការក្នុងពេលឆាប់ៗ (កំពតខលលីង)”។
ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើន លាន់មាត់ថា ៖ ស្អាតណាស់ អូនណប់, ពិតជាស្អាតខ្លាំងណាស់ បងស្រី, ឈុតនេះស្អាតណាស់បង។ ព្រមទំាងនៅមានពាក្យចូលរួមអបអរសាទរ និងសរសើរជាច្រើនទៀត។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖