សារព័ត៌មានមហាខ្មែរ

សុខ សោម៉ាវត្តី ៖លើកទឹកចិត្តឲ្យស្ត្រីត្រូវរឹងមាំជឿជាក់ថា ខ្លួនជាគ្រាប់ពេជ្រ កុំខ្លាចខ្លួនឯងគ្មានតម្លៃ

14

(ភ្នំពេញ)៖ ពិធីការិនីមេម៉ាយចាយសម្រស់ អ្នកនាង សុខ សោម៉ាវត្តី បើទោះជាពេលនេះ រស់នៅស្ពាយឈ្មោះជាស្ត្រីមេម៉ាយ ត្រូវចិញ្ចឹមកូនតែម្នាក់ឯងក៏ដោយ តែអ្នកនាងនៅតែមានភាពរឹងមាំ តស៊ូ ប្រឹងប្រែងជំនះឧបសគ្គនានា ។ មួយរយៈពេលចុងក្រោយនេះតារាស្រីរូបនេះ បានរំលេចសារក្រើនរំលឹកទៅដល់ស្ត្រីជាច្រើនទៀត ដែលពើបប្រទះបញ្ហាត្រូវមានភាពជឿជាក់ ហើយគិតថាទោះជាក្នុងកាលៈទេសៈណាក៏ដោយត្រូវលើកទឹកចិត្ត និងគិតថាខ្លួនជាគ្រាប់ពេជ្រ កុំខ្លាចខ្លួនឯងគ្មានតម្លៃឲ្យសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាស្រី អ្នកនាង សុខ សោម៉ាវត្តី បានរំលេចសារមួយរៀបរាប់ពីជីវិតគូ របស់មនុស្សស្រី ដែលបានជ្រើសយកបុរសណាមួយហើយ បែរជាខកបំណង ដោយអ្នកនាងបានលើកទឹកចិត្តអោយស្ត្រីនោះកាត់ចិត្តកុំព្យាយាមឃាត់គេឲ្យនៅបន្តទៀតអី ព្រោះថាមុនក្រោយគេគង់តែចាកចេញ ព្រោះថាគេជាបុរសសាវ៉ា ចង់តែក្បត់យើងហើយមិនអាចឃាត់បានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាងបានសរសេរសារ បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់ខ្លួនថា “រូបស្អាតយ៉ាងណា ពូកែប៉ុណ្ណាក៏មិនអាចឃាត់ ឬចងចិត្តប្រុសសាវ៉ាបាននោះឡើយ បើគេចង់តែក្បត់ហើយការអត់ឱនច្រើនសារក៏គ្មានតំលៃនោះដែរ កំហុសលើកទីមួយជាមេរៀន ប៉ុន្តែកំហុសលើកទី២ គឺជាចេតនា មនុស្សស្រីស្រស់ស្អាត នឹងមានតំលៃបំផុត នៅពេលដែលនាងរឹងមាំ បើជឿជាក់ថាខ្លួនឯងជាគ្រាប់ពេជ្ររឿងអីខ្លាចខ្លួនឯងគ្មានអ្នកអោយតំលៃ ក្រោកឈរឡើងមនុស្សស្រីទាំងឡាយ ឈប់ផ្ញើសេចក្ដីសុខខ្លួនឯងលើអ្នកណាទៀត”៕

អត្ថបទទាក់ទង