ទប់មិនជាប់! នីឡា ប៉ះសំដីគ្នាជាមួយបុរសម្នាក់ឡើងបែកផ្សែង ដែលគ្រាន់តែស៊ែររូបអេកូមួយនេះ…
មហាជនពិតជាស្គាល់កូនស្រីសំនព្វចិត្តលោកតាវិចទ័រ គឺ នីឡា យ៉ាងណាមិញដោយសារតែទេព្យកោសល្យ ប៉ិនប្រសព្វទៅលើវិស័យសិល្បះកំប្លែងធ្វើអោយនីឡា កាន់តែទទួលបានប្រជាប្រិយភាពខ្ពស់ លើសពីនេះទៅទៀត នីឡា មានសម្រស់ស្រស់សោភា ស្អាតខ្លំាងរហូតមហាជនស្ញើចសរសើរគ្រប់គ្នា
ស្របពេលកញ្ញាកាន់តែជោគជ័យវិស័យសិល្បះនោះ កញ្ញា ក៌មានជំនួញ ក្នុងដៃជាមួយការលក់ផលិតផលថែសម្រស់ ពីមួយថ្ងៃទៅមួយថ្ងៃ កញ្ញា កាន់តែរីកចំរើនជាលំដាប់ផងដែ តារាកំប្លែងល្បីឈ្មោះរូបស្រស់និងជាកូនស្រីបង្កើតរបស់អ្នកផលិតកម្មវិធីទូរទស្សន៍ CTN ដ៏ល្បីគឺកញ្ញា វ៉ាន់ នីឡា
បានប្រតិកម្មនិងប៉ះពាក្យសំដីគ្នាប្រកែក យកត្រូវរៀងខ្លួនជាមួយនឹងអ្នកលេង Facebook ម្នាក់ក្រោយពេលដែលតារាស្រីរូបនេះយកអត្ថបទ “មានកូន អត់បានការខុសដែរមែន?”
មកធ្វើការ Share នៅលើ Facebook របស់នាង។ នៅក្នុងនោះដែរ វ៉ាន់ នីឡា បានបញ្ជាក់ថានេះមិនមែនជារឿងនាងទេ ដោយគ្រាន់តែ Share លើកទឹកចិត្តគេតែប៉ុណ្ណោះក្រោយការ Share ចែករំលែកនៅលើ Facebook របស់តារាស្រីរូបនេះស្រាប់តែ បុរសម្នាក់បានធ្វើការឆ្លើយតបនៅក្នុង Comment របស់នាងថា “តើទំនៀមម្លាប់ប្រពៃណីខ្មែរដ៏ផូរផង់នៅឯណា?
ក្នុងនាមជាអ្នកសិល្បះបែរជាគាំទ្ររឿងបែបនេះវិញ?តើតាវិចទ័រមានអារម្មណ៍យ៉ាងណាដែលឃើញកូនស្រីរបស់ខ្លួនពេញចិត្តទង្វើបែបនេះ? ខ្មែរយើងគួរអោយអាសូរណាស់”។
ដោយសារតែការ Comment មួយនេះទើបធ្វើអោយកញ្ញា វ៉ាន់ នីឡា ក្តៅស្លឹកត្រចៀក និងបានឆ្លើយតបវិញធ្ងន់ៗ រហូតមានការជជែកវែកញែកយកត្រូវរៀងៗខ្លួន៕