តារាសម្ដែងជើងចាស់ អម្ពរ ទេវី បង្ហាញមុខស្វាមីលើកដំបូង ពីទឹកដីសម្បូរដុល្លារ អមជាមួយសារផ្អែមល្ហែមគួរឲ្យច្រណែន!

(ភ្នំពេញ)៖ ដូចទស្សនិកជនបានជ្រាបស្រាប់ហើយថា អ្នកនាង អម្ពរ ទេវី គឺជាតារាសម្តែងជើងចាស់ មានឈ្មោះបោះសំឡេងមួយរូបរបស់ប្រទេសកម្ពុជា ដែលត្រូវបានមហាជនគ្រប់ស្រទាប់វណ្ណៈស្គាល់អ្នកនាងជាទូទៅ ហើយក៏​លាចាកឆ្ងាយពីស្រុកកំណើត ទៅរស់នៅសហរដ្ឋអាមេរិក ជាយូរឆ្នាំមកហើយ។ តែយ៉ាងណា វត្តមានរបស់អ្នកនាង នៅតែចេញចូលស្រុកខ្មែរជានិច្ច ដើម្បីសម្តែងភាពយន្ត និងមកលេងបងប្អូនជាដើម។ ពេលនេះ អ្នកនាងបានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានបង្ហាញមុខស្វាមីនៅលើទឹកដីសម្បូរដុល្លារ នៃសហរដ្ឋធាមេរិក អមជាមួយសារនិងរូបភាពផ្អែមល្ហែម មិនចាញ់យុវវ័យក្នុងថ្ងៃខួបកំណើតស្វាមី ឃើញហើយគូរឲ្យច្រណែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ក្នុងបណ្តាញសង្គមផ្លូវការ របស់តារាជើងចាស់ អម្ពរ ទេវី បានបង្ហាញរូបថតស្វាមីជាច្រើនសន្លឹក ជាមួយសារជាច្រើនឃ្លាយ៉ាងដូច្នេះថា «Happy birthday to my be loved Husband។ រីករាយថ្ងៃរំលឹកខួបកំណើត ស្វាមីជាទីស្រឡាញ់ ថ្ងៃនេះជាថ្ងៃពិសេសរបស់បង អូនសូមបួងសួងជូនពរដល់បង សូមមានសុខភាពល្អ អាយុយឺនយូរអស់កាលអង្វែង និងសំរេចជោគជ័យ ទទួលលាភហូរចូលរាល់គ្រប់ការងាររបស់បង ថ្ងៃនេះ ភរិយារបស់បងច ង់ប្រាប់បងថា បងជាបុរសគួរឲ្យស្រឡាញ់ ជាឧត្តមស្វាមី ជាឪពុកល្អ រស់នៅជាមួយបងអូននិងកូនសប្បាយ និងមានភាពកក់ក្ដៅ!! សូមអរគុណដែលបងមើលថែអូននិងកូន និងអ្នកម្ដាយអូន ប្រកបដោយសេចក្ដីសុខ I love you so much Happiest of birthdays my love»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


អ្នកនាង អម្ពរ ទេវី គឺជាតារាសម្តែងម្នាក់មានភាពល្បីល្បាញ តាំងពីទសវត្សរ៍ឆ្នាំ ៨០-៩០មកម្ល៉េះ ដែលស្ថិតក្នុងបេះដូងរបស់ទស្សនិកជន ទោះបីជាខកខានសម្តែងភាពយន្តអស់រយៈពេលច្រើនឆ្នាំក៏ដោយ ប៉ុន្តែកេរ្តិ៍ឈ្មោះ និងស្នាដៃរបស់តារាជើងចាស់រូបនេះ នៅតែត្រូវបានមហាជននិយមទស្សនា និងចូលចិត្តដដែល។ ងាកមកទស្សនិកជនក្នុងប្រទេស កាលដែលបានឃើញតារាសម្តែង អម្ពរ ទេវី មានសុភមង្គលបែបនេះ ហាក់សម្តែងក្តីរីករាយជាខ្លាំង តាមរយៈបង្ហាញសារចូលរួមអបអរសាទរ ក្នុងបណ្តាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បច្ចុប្បន្នតារាសម្តែងជើងចាស់ អម្ពរ ទេវី កំពុងរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីក្រោយ និងកូនចំនួន២នាក់ ​(ស្រី១ប្រុស១) ​និងមកលេងស្រុកកំណើតម្តងម្កាល។ បើគេនៅចាំមិនភ្លេចទេ កាលពីពេលអ្នកនាង​មកលេងស្រុក​កំណើត អ្នកនាងបានឆ្លៀតពេលសម្ដែងក្នុងភាពយន្តមួយ ដែលជាការនិពន្ធ និងដឹកនាំសម្ដែងដោយអ្នកស្រី ពាន់ ភួងបុប្ផា​ មានចំណងជើងថា «ទឹកចិត្តម្ដាយសម័យថ្មី» ហើយទទួលបានការគាំទ្រច្រើន ពីមហាជន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង