សារព័ត៌មានមហាខ្មែរ

បាត់មុខពីសិល្បៈ តែកុំមើលសម្រស់ វ៉ាង ស្រីណូ នៅតែស្អាតខ្ញង់មិនចាញ់តារាក្មេងៗ

66

រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអតីតតារាសម្តែង សិចស៊ី វ៉ាង ស្រីណូ ដកខ្លួនចេញពីអាជីពសិល្បៈ ដោយងាកទៅពង្រឹងជំនួញវិញម្តង។ ក្នុងនោះ បើទោះបីមានវ័យកាន់តែជ្រេទៅហើយតែ សម្រស់របស់ វ៉ាង ស្រីណូ នៅតែទាក់ទាញគួរឱ្យក្នាញ់។

គេចាំបានថា វ៉ាង ស្រីណូ ធ្លាប់ជាតារាសម្តែង ដែលមានឈ្មោះបោះសំឡេងកាលពីជាង ១០ឆ្នាំមុន តែក្រោយមកស្រីស្រស់រូបនេះក៏បានចាកចេញពីការងារនេះស្ងាត់ៗ ហើយងាកទៅបើកជំនួញដែលមាន។ ជារឿយៗ វ៉ាង ស្រីណូ តែងលេចមុខនៅក្នុងកម្មវិធីមួយចំនួនរបស់មិត្តភក្តិក្នុងសិល្បៈ និង កម្មវិធីមនុស្សធម៌នានា ដែលពេលខ្លះនាងបានរៀបចំអាហារចែកជូនជនក្រីក្រនៅតាមដងផ្លូវ ដែលធ្វើឱ្យអ្នកគាំទ្រមានការកោតសរសើរពីទឹកចិត្តរបស់នាងជាខ្លាំង។

វ័យកាន់តែច្រើន តែបើនិយាយពីរូបសម្រស់ និង ការតុបតែងខ្លួនរបស់ វ៉ាង ស្រីណូ នៅតែកាលីបហាយសូរមិនធម្មតាឡើយ។បន្ថែមពីនេះ អតីតតារាស្រីរូបនេះ តែងបង្ហាញពីភាពហ៊ឺហាតាមរយៈការជូនរថយន្តទំនើបៗ និង ប្រាក់ដុល្លារទាំងបាច់ៗដល់អ្នកមានគុណ ហើយមួយរយៈមុននាងតែងចំណាយពេលនាំក្រុមគ្រួសារទៅកម្សាន្តជាលក្ខណៈជាឯកជននៅប្រទេសប៉ែកអឺរ៉ុបយ៉ាងរីករាយទៀតផង៕

អត្ថបទទាក់ទង