អុញនោះ!វ៉ាន់ នីឡា កាន់តែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយសង្ស័យមានផ្ទៃពោះមុនពេលរៀបការ
អុញនោះ!វ៉ាន់ នីឡា កាន់តែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយសង្ស័យមានផ្ទៃពោះមុនពេលរៀបការ
ភ្នំពេញ ៖ តារាកំប្លែងសាច់សខ្ចីវ័យក្មេងកញ្ញា វ៉ាន់ នីឡា ពេលនេះបានធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រកាន់តែមានការភ្ញាក់ផ្អើលខ្លាំង ខណៈដែលនៅសុខៗតារាស្រីរូបនេះបានទម្លាយនូវរូបថតចំនួន៣សន្លឹក ដែលធ្វើឲ្យមហាជនជាច្រើនមានមន្ទិលសង្ស័យថា នាងហាក់កំពុងមានផ្ទៃពោះមុនពេលរៀបការជាមួយគូដណ្តឹង។
រូបថតចំនួន៣សន្លឹករបស់តារាកំប្លែងកូនស្រីសំណព្វចិត្តផលិតករកម្មវិធីកម្សាន្តលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិច ទ័រគឺកញ្ញា វ៉ាន់ នីឡា ដែលត្រូវបាន
បង្ហោះចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកនាពេលនេះ គឺឃើញថា នីឡា បានស្លៀកនូវឈុតសម្លៀកបំពាក់រ៉ូបផ្កាពណ៌ខ្លាញ់ក្តាមឈរថតយ៉ាងស្រស់ស្រាយ។
ប៉ុន្តែរឿងដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នោះ គឺផ្នែកនៃរង្វង់ពោះរបស់នាងមើលទៅហាក់មានទម្រង់ធំខុសប្លែកពីធំធម្មតា ទើបមានការសង្ស័យថានាងមានផ្ទៃពោះ។
ជុំវិញនៃរឿងរ៉ាវបង្ហោះរូបភាពបង្កជាចម្ងល់សម្រាប់មហាជននេះដែរ តារាកំប្លែងកញ្ញា វ៉ាន់ នីឡា ក៏បានសរសេរភ្ជាប់នូវខ្លឹមសារដោយខ្លីមួយឃ្លាមានអត្ថន័យបែបនេះថា កុំមាត់។ តាមរយៈរូបភាពនេះដែរក៏មានការលើកឡើងជាសំណួរថា តើ idol ពោះធំមែន? ខណៈទៀតបាននិយាយថា ប្រហែលមកពី វ៉ាន់ នីឡា ញ៉ាំច្រើនពេកទើបបែបនេះ។ យើងរង់ចំាមើលការស្តាយចម្ងល់របស់តារាកម្លែងរូបតើវាជាការពិតមែនដែរឬអត់?