ម៉ូដថ្មីបែបប្រពៃណីខ្មែរសម្រាប់រដូវភ្ជុំបិណ្ឌ
បិណ្ឌទី១៥ ឬភ្ជុំធំកាន់តែខិតជិតដល់បណ្ដើរៗហើយ។ មិត្តៗនារីប្រាកដជាកំពុងស្វែងរកសម្លៀកបំពាក់ឲ្យសក្ដិសមនឹងទៅវត្ត ជាពិសេសអាវប៉ាក់ពណ៌ស និងសំពត់បត់ហូល ឬក៏ផាមួងដែលជាសម្លៀកបំពាក់ប្រពៃណីខ្មែរយើងជាដើម។ ម្យ៉ាងទៀត មិនត្រឹមតែស្លៀកពាក់លើដងខ្លួនឃើញស្រស់ស្អាតទេ ថែមទាំងលើកកិត្តិយសជានារីខ្មែរទៀតផង។
ខាងក្រោមនេះជាម៉ូដអាវប៉ាក់ សំពត់បត់ជាច្រើនម៉ូដដែលបង្ហាញដោយតារាល្បីប្រចាំប្រទេសកម្ពុជា។ មិនត្រឹមតែជាម៉ូដថ្មីទេ សាច់កំណាត់ប៉ាក់ក៏សុទ្ធតែថ្មីជាពិសេសសម្រាប់រដូវកាលភ្ជុំបិណ្ឌឆ្នាំនេះ។