តារាចម្រៀង បាន មុន្នីល័ក្ខ បានឈានជើងប្រឡូកនៅក្នុងវិថីសិល្បៈតាមរយៈកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី ១ ។ ទោះបីជានៅក្នុងកម្មវីធី ស្រីស្រស់រូបនេះ មិនទទួលបានជ័យជម្នះក៏ពិតមែន តែមកទល់ពេលនេះនាងក៏មានឈ្មោះជាតារាចម្រៀងមួយរូប ដែលកំពុងទទួលបានការគាំទ្រពីយុវវ័យជាច្រើននៅក្នុងពេលបច្ចុប្បន្នដែរ ។
ក្រោយបានចាកចេញពីផលិតកម្ម «រស្មីហង្សមាស» ដែលជាទ្រនំចាស់ និង បានឈានជើងចូលនៅក្នុងផលិតកម្ម «ថោន» នាពេលកន្លងមក បាន មុន្នីល័ក្ខ មានការមមាញឹកខ្លាំង ដោយសារតែត្រូវថតបទចម្រៀងថ្មីៗ ថែមទាំងត្រូវបានផលិតកម្មមួយនេះផ្ដល់តំណែងជាតួឯកឱ្យនាងនៅក្នុងរឿង «ព្រហ្មលិខិតដុះស្លាប» ដែលបានសម្ដែងជាមួយលោក ម៉ៅ ហាជី ថែមទៀតផង ។
ងាកមកមើលពីជីវិតក្រៅសិល្បៈរបស់ម្ចាស់បទ «នឹកខ្លាំងណាស់» រូបនេះវិញ កាលពីពេលថ្មីៗនេះ ស្រីស្រស់ បាន មុន្នីល័ក្ខ ក៏បានធ្វើឱ្យទស្សនិកជនមួយចំនួនមានការចាប់អារម្មណ៍ទៅលើការបង្ហាញអត្ថន័យសារមួយឃ្លានៅលើបណ្ដាញសង្គម ដែលរូបនាងបានសរសេរសារទំនងបែបមានការអន់ចិត្តនឹងនរណាម្នាក់ ។
សារនោះ បាន មុន្នីល័ក្ខ បានសរសេរឡើងថា ៖ «ខំប្រឹងស្វែងរកក្ដីសុខខ្លួនឯងទៅ កុំប្រឹងបៀតបៀនអ្នកដទៃ ទាំងកាឡៃការពិតអី វាមិនបានអីមកខ្លួនឯងទេ មានតែធ្វេីឱ្យខ្ញុំស្អប់អ្នក (ស្ដាយដែលខំគោរពស្រឡាញ់រាប់អាន)» ៕