សារព័ត៌មានមហាខ្មែរ

អៀនជំនួស! រវល់មិនសូវបានជួបគ្នាញឹក Mik ពោលមិនអៀនមាត់ ថាលោកនឹក Bow ខ្លាំងណាស់

27

មិនមានអ្វីដែលត្រូវអៀនទៀតនោះទេ ព្រោះថាពេលនេះទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃលោក Mik Thongraya និង​ក​ញ្ញា ​​Bow ​Maylada កំពុងតែផ្អែមល្ហែមខ្លាំងនឹងរីកចម្រើនទៅមុខយ៉ាងរលូន ព្រមទាំងទទួលបានការស្រលាញ់​គាំទ្រយ៉ាង​ស​ម្បើ​ម​ពីហ្វេនៗ។

ទោះបីជាពេលនេះ Mik និង Bow បានបែកទ្រនុំគ្នាទៅហើយក្ដី ប៉ុន្តែទំនាក់ទំនងអ្នកទាំងពីរត្រូវបាន​គេមើលឃើញនៅតែស្អិត​រមួ​ត​​ដដែល គ្រាន់តែមួយរយៈនេះរៀងខ្លួនហាក់ដូចជាមានការងារច្រើនបន្តិច។ ពាក់ព័ន្ធនឹងរឿងនេះ យោងតាមព័ត៌មានកម្សាន្ត​រប​ស់​ ​GMM 25 Mik បានសារភាពថា ពេលនេះខ្លួនមិនសូវបានជួប Bow ញឹកញាប់ទេ ព្រោះតែពួកគេមមាញឹកខ្លាំង។

ប៉ុន្តែទោះជាយ៉ាងណា Mik ក៏បានឲ្យដឹងបន្ថែមថា ខ្លួននិង Bow នឹងធ្វើដំណើរកម្សាន្តជាមួយគ្នាទៀត នៅពេលដែលពួកគេទំនេរ​ដៃ​ពីការងារ។ កាន់តែធ្វើឲ្យអ្នកគាំទ្រស្ដាប់ហើយត្រជាក់ចិត្តបំផុតជាងនេះទៀតនោះ តារាប្រុសមាឌធំរាងខ្ពស់រូបនេះ​ក៏បាន​និ​យា​យ​​​ពាក្យ​ចេញពីបេះដូងថា លោកពិតជានឹក Bow ខ្លាំងណាស់ ហើយនេះគឺជាមូលហេតុដែលធ្វើឲ្យលោក​តែងតែចូលខម​មិន​ពា​ក្យ​​ផ្អែម​ល្ហែម​នៅលើរូបថតរបស់ Bow រាល់ពេលនាងបង្ហោះរូបនៅលើអ៊ីនស្តាក្រាមម្ដងៗ៕

អត្ថបទទាក់ទង