រកឃើញបេក្ខភាព៤នាក់ ក្នុងចំណោម ១១នាក់របស់ Miss Queen Cambodia 2020 ឈ្នះពានពិសេសមុនវគ្គផ្ដាច់ព្រ័ត្រ
មុនវគ្គផ្ដាច់ព្រ័ត្រចូលមកដល់ គណៈកម្មការប្រកួតបានរៀបចំកម្មវិធីប្រកួតប្រជែងមួយដើម្បីផ្ដល់ពានកិត្តិយស ឬពានពិសេសសម្រាប់ Miss Queen Cambodia 2020 ទាំង១១រូប បានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
Swimsuit Contest of Miss Queen Cambodia 2020 បានរៀបចំឡើងកាលពីពេលថ្មីនៅសណ្ឋាគារ Lotus Blanc ដើម្បីឱ្យបេក្ខភាពទាំង១១ត្រៀមសមត្ថភាពក្នុងវគ្គផ្ដាច់ព្រ័ត្រនាពេលដ៏ខ្លីខាងមុខ ក៏ដូចជាការប្រកួតប្រជែងពានពិសេសមួយចំនួនជូនដល់បេក្ខភាពផងដែរ។
បេក្ខភាព៤នាក់ក្នុងចំណោម ១១នាក់ដែលបានទទួលពានរង្វាន់ពិសេសមុនកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រចូលមកដល់មានដូចជា Miss Beauty Smile បានទៅលើបេក្ខនារីពាក់ស្លាកលេខ 022 Linda ពានរង្វាន់ Best Skin Award បេក្ខនារីបាក់ស្លាកលេខ 027 Maiya ពានរង្វាន់ Miss Friendship បានទៅលើបេក្ខនារីពាក់ស្លាកលេខ 003 Berry និងពានរង្វាន់ទី៤ Best in Swimsuit បានទៅលើបេក្ខនាឬីពាក់ល្លាកលេខ 002 Saifhon។
លោក ម៉ែន និមលរតន៍ អ្នករៀបចំកម្មវិធីបាននិយាយថា ដោយសារតែស្ថានភាពជំងឺកូវី១៩ មិនទាន់ធូរស្រាលនៅឡើយ ជាហេតុធ្វើឱ្យកម្មវិធី Miss Queen Cambodia 2020 មិនទាន់រកពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅឡើយ។ ប្រការដូច្នេះហើយទើបគណៈកម្មការចេះតែរៀបចំកម្មវិធីមួយចំនួនក្រៅផ្លូវការដើម្បីឱ្យកម្មវិធីកាន់តែទាក់ទាញ និងទទួលការគាំទ្រពីទស្សនិកជន។
លោកបានបញ្ជាក់៖”យើងរៀបចំកម្មវិធីជាបន្តបន្ទាប់ដូចជានៅ សៀមរាប និងភ្នំពេញជាដើមហ្នឹងយើងមិនចង់ឱ្យកម្មវីធីយើងស្ងាត់ ហើយបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគាត់ទំនេរអាចភ្លេចអីចឹងទៅ។ អីចឹងហើយទើបយើងចេះតែរៀបចំការប្រកួតប្រជែងប្រគល់ពានខ្លះៗមុនប្រកូតផ្ដាច់ព្រ័ត្រចូលមកដល់”។
លោក ម៉ែន និមលរតន៍ បន្តវគ្គផ្ដាច់ព្រ័ត្រ Miss Queen Cambodia 2020 នឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុនដើម្បីស្វែងរកម្ចាស់ជយលាភីពីកម្មវិធីនេះ។
សូមបញ្ជាក់ថាបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំង១១រូបរបស់ Miss Queen Cambodia 2020 សុទ្ធសឹងតែមានរូមសម្ផស្សស្រស់ស្អាត និងពោរពេញដោយសមត្ថភាពធ្វើឱ្យគណៈកម្មការផ្ដល់ពិន្ទុពិបាកនឹងវាយហតម្លៃ៕