មកមើលសម្រស់ Patricia ក្នុងឈុតប្រពៃណី ស្អាតគ្មានទាស់
ទោះបីជាពេលនេះរឿងរ៉ាវបែកបាក់គ្នាជាមួយមិត្តប្រុសលោក Peach Pachara នឹងរឿងរ៉ាវមានជនទី៣ចូលមកជ្រៀតជ្រែកនៅតែជាប្រធានបទក្ដៅសម្រាប់អ្នកគាំទ្រយកមកពិក្សាគ្នាមិនទាន់ស្ងប់ស្ងាត់ក្ដី ប៉ុន្តែគេសង្កេតឃើញតារាសម្ដែងស្រីវ័យក្មេងកញ្ញា Patricia Good ពោលគឺពិតជាកាន់ជំហរខ្លួនឯងបានរឹងមាំណាស់ ជាពិសេសនាងនៅតែចេញមុខបំពេញការងារបានយ៉ាងល្អ មិនឲ្យមានផលប៉ះពាល់ដល់ម្ចាស់ស្ពនស័រណាមួយឡើយ។
ងាកមករឿងការងារវិញ ជាការពិតហ្វេនភាគច្រើនតែងធ្លាប់ឃើញតារាស្រីថៃកាត់អង់គ្លេស Patricia ក្នុងឈុតសម័យថ្មី មិនថាសុភាព ស៊ិចស៊ី ឬឆើតឆាយ។ ស្រាប់តែកាលពីពេលថ្មីៗនេះ មានអ្នកគាំទ្រមិនតិចទេដែលភ្ញាក់ផ្អើលនឹងសម្រស់របស់ Patricia ក្នុងពេលនាងបានទៅថតម៉ូតសម្លៀកបំពាក់ឲ្យទស្សនាវដ្តីដ៏ល្បីមួយរបស់ប្រទេសថៃ នៅក្នុងឈុតប្រពៃណីបែបបុរាណ។
ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីបុរាណបែបនេះ មើលទៅជ្រុងណារបស់ Patricia ក៏ឃើញស្អាតគ្មានទាស់ រហូតធ្វើឲ្យអ្នកគាំទ្ររបស់នាងស្ទើរគ្រប់គ្នាសរសើរមិនដាច់ពីមាត់ថាតុបតែងបែបនេះទៅ នាងពិតជាស្រស់ស្អាតខ្លាំង មិនចាញ់បែបសម័យថ្មីប៉ុន្មានឡើយ សែនសុភាពរាបសា ថែមទាំងទន់ភ្លន់ណាស់ ដូចកូនក្រមុំពិតៗអញ្ចឹង។
ចង់ដឹងថាក្នុងឈុតប្រពៃណីបុរាណ Patricia ស្រស់ស្អាតប៉ុណ្ណា សូមទស្សនារូបភាពខាងក្រោមនេះ៖