សារព័ត៌មានមហាខ្មែរ

អ្នកណា​មិនលង់! បើ Yaya ស្អាតខ្លាំង ​និងទន់ភ្លន់​ដល់ម្ល៉ឹង ក្នុងឈុត​ប្រពៃណី​បុរាណនេះ

80

កាលពីថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗ​នេះនៅឯខេត្តនគរភ្នំ ប្រជាជនថៃ​នៅទីនោះបានប្រារព្ធពិធីដ៏ធំមួយដើម្បីរាំ​បួង​សួង​ថ្វាយ​ស្ដេចនាគរាជ ដែល​ជាប្រពៃណី​​ទំនៀមទំលាប់​របស់ប្រជាជនថៃ។ តារាស្រីជួរមុខមួយរូប​របស់ប្រទេសថៃ គឺ Yaya Urasaya ក៏ត្រូវ​បាន​អញ្ជើញឲ្យ​ចូលរួម​​ដើម្បីរាំបួងសួង​ថ្វាយស្ដេចនាគរាជ​​នៅក្នុងកម្មវិធីនោះ​ផងដែរ។

គ្រាន់តែអ្នករាំបួង​សួងថ្វាយស្ដេចនាគក្នុងកម្មវិធី​នេះមានរហូតដល់ទៅជាង៣០០០នាក់ ប៉ុន្ដែក្នុងចំណោមនារី​ជាច្រើន អ្នកដែលត្រូវ​បាន​គេចាប់​​អារម្មណ៍​ខ្លាំងបំផុត​គឺតារាសម្ដែងស្រី​​ជួរមុខ Yaya Urasaya នាងបានធ្វើអោយមហាជនឈមើលភ្លឹកសឹង​មិនព្រិចភ្នែក ព្រោះតែ​កាយវិការ​ដ៏ទន់ភ្លន់ ភាពស្រស់ស្អាត​ប្លែកភ្នែកក្នុងឈុតបុរាណ តុងតែងកាយ​តាម​បែបប្រពៃណីថៃ​របស់នាង ធ្វើឲ្យ​មហាជន​​អ្នកគាំទ្រជាច្រើន​សសើរ​នាង​មិនដាច់នោះទេ។

តោះ មើលកម្រងរូបភាពដ៏ស្រស់ស្អាតរបស់ Idol Yaya ខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទទាក់ទង