ក្រោយបាត់មុខមួយរយៈស្រីស្អាត ពេជ្រ សូលីកា ហាក់មិនដូចមុន…
បើទោះមានស្វាមី និង កូនតូចជាប់ដៃក៏ពិតមែនតែ ពេជ្រ សូលីកា នៅតែបន្តប្រឡូកក្នុងអាជីពសិល្បៈ ដោយមិនមានការហាមឃាត់ពីសំណាក់ស្វាមីនោះឡើយ។
ថ្មីៗនេះ តារាចម្រៀងរូបរាង តូចស្រឡូនរូបនេះបានចេញបទចម្រៀងបន្តបន្ទាប់ តែយ៉ាងណាមានការលើកឡើងថា ប្រជាប្រិយភាពរបស់នាងហាក់មិនផ្ទុះខ្លាំងដូចមុនឡើយ ។
ស្របពេលមានការបង្ហើបថា មិនទាន់មានគម្រោងនឹងចាកចេញទៅរស់នៅប្រទេសអូស្ត្រាលី ជាមួយស្វាមីមែន តែពេលនេះតារាចម្រៀង ពេជ្រ សូលីកា បានចាប់ផ្តើមបង្ហាញសកម្មភាពថ្មីៗជាច្រើន ដែលមានទាំងការផ្សព្វផ្សាយផលិតផល និង ការចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ដែលមានទាំងបទទោល និង បទឆ្លងឆ្លើយជាមួយដៃគូដ៏ស័ក្តិសមគឺលោក នីកូ ជាដើម។
គេចាប់អារម្មណ៍ ឃើញថាប្រជាប្រិយភាពរបស់តារាចម្រៀងរូបស្រស់ម្នាក់នេះ ហាក់មិនលេចធ្លោដូចមុននោះទេ ខណៈពេលនេះមានតារាចម្រៀងនៅក្នុងផលិតកម្មជាច្រើនកំពុងប្រជែងគ្នាទាំងសម្រស់ និង សមត្ថភាព ។
គួរឱ្យដឹងថា ក្រោយសម្រាលកូនហើយ ពេជ្រ សូលីកា នៅតែមានសម្រស់ស្អាតមិនមានការថមថយឡើយ ហើយពិសេសទៅទៀតនោះ នាងកាន់តែបង្កើនការរៀបចំខ្លួនជាមួយនឹងម៉ូដសម្លៀកបំពាក់យ៉ាងទាន់សម័យមិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ ។
កន្លងមក បើតាមគម្រោង ពេជ្រ សូលីកា ធ្លាប់ទម្លាយថាគ្រោងនឹងរៀបចំពិធីមង្គលការនៅក្នុងឆ្នាំ ២០២១ ខាង មុខនេះ តែពេលនេះប្រែប្រួលយ៉ាងណា នោះគេមិនទាន់ដឹងនៅឡើយទេ៕