មិនត្រឹមស្អាតតែរូប តែនៅផ្ទះ លោកជំទាវស្រីតូច ចំណាន ក៏ជាម្តាយដ៏ល្អ មើលថែកូនយ៉ាងល្អ
ភ្នំពេញ៖ លោកជំទាវស្រីតូច ចំណាន ជាមនុស្សម្នាក់ដែលមានមហាជនជាច្រើនតែងតែគោរព ស្រលាញ់ខ្លាំង ជាមួយនឹងអត្ថចរិក សន្តានចិត្តដ៏ល្អ ដែលធ្វើឲ្យមហាជនជាច្រើនពេញចិត្ត និងតែងតែលើកមកសរសើរសឹងតែគ្រប់គ្នាតែម្តង។
យ៉ាងណាមិញ លោកជំទាវ មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាត ក្មេងជាងវិញនោះទេ ក៏ប៉ុន្តែលោកជំទាវគឺជាភរិយា និងម្តាយដ៏ល្អ សម្រាប់កូនៗក៏ដូចជាស្វាមីផងដែរ រហូតដល់ស្វាមីសរសើរពេញៗមាត់ថាខ្លួន ពិតជាមានសំណាងផងដែរ។ តែអ្វីកាន់តែចាប់អារម្មណ៍នោះគឺ រូបភាពប៉ុន្មានសន្លឹក បានបង្ហាញថាលោកជំទាវ យកចិត្តទុកដាក់មើលថែកូន និងដើរតួនាទីជាម្តាយល្អតែម្តង ។
ដោយក្នុងនោះលោកជំទាវ បានធ្វើការកាត់សក់ឲ្យកូនប្រុស ដើម្បីធានាសុវត្ថិភាពក្នុងរដូវកាលកូវីដនេះ ដែលធ្វើឲ្យមហាជនជាច្រើន ឃើញហើយទប់មាត់មិនសរសើរមិនបាន ដែលលោកជំទាវ មិនត្រឹមតែមានរូបសម្បត្តិចរិយាស្អាត ថែមទាំងជាម្តាយដ៏ល្អបែបនេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖