សារព័ត៌មានមហាខ្មែរ

ចោរ១ក្រុមចូលប្លន់ធនាគារមួយហើយអោយមនុស្សទាំងអស់ក្រាបចុះ ស្រាប់តែនារីម្នាក់អង្គុយលើកជើងដាក់លើតុ ចោរទ្រាំមិនបានក៏ប្រាប់នាងថា …..លឺហើយកកឈាម

12

នៅក្នុងការប្លន់ធនាគារមួយនៅប្រទេសចិន ក្រុមចោរបានចូលមកហើយស្រែកថា ក្រាបចុះ! លុយជារបស់រដ្ឋ ជីវិតជារបស់អ្នក! ពេលនោះ មនុស្សទាំងអស់បានក្រាបចុះយ៉ាងស្ងៀមស្ងាត់។ “នេះហៅថា ចេះផ្លាស់ប្តូរគំនិតតាមកាលៈទេសៈ “

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បន្ទាប់មកទៀត ចោរបានឃើញនារីម្នាក់ដាក់ជើងលើតុ ក្នុងអាកប្បកិរិយាមិនសមរម្យ ពេលនោះចោរក៏ប្រាប់នាងថា សូមមេត្តាធ្វើខ្លួនឲ្យថ្លៃថ្នូរបន្តិច ព្រោះនេះជាករណីចោរប្លន់ មិនមែន ចាប់រំលោភទេ។ “នេះហៅថាមានវិជ្ជាជីវៈត្រឹមត្រូវ។ មិនធ្វើអ្វីដែលមិនមែនជាការងាររបស់ខ្លួន”
នៅពេលដែលក្រុមចោរមកដល់ផ្ទះ ចោរម្នាក់ដែលរៀនចប់អនុបណ្ឌិត បានសួរទៅកាន់ចោរម្នាក់ទៀតដែល រៀនបានត្រឹមថ្នាក់ទីប្រាំមួយថា “តោះរាប់លុយ! តើយើងប្លន់បានប៉ុន្មាន?”ពេលនោះចោរដែលរៀនថ្នាក់ទី៦ បានឆ្លើយថា៖ ភ្លើណាស់! លុយច្រើនយ៉ាងនេះចាំបាច់រាប់ធ្វើអី? ចាំមើលទូរទស្សន៏ទៅគេប្រាប់ ថាប្លន់បានប៉ុន្មានហើយ!។“នេះហៅថា បទពិសោធន៏! សព្វថ្ងៃនេះបទពិសោធន៏ មានប្រយោជន៏ជាងសញ្ញាបត្រ័ ដែលត្រឹមតែជាក្រដាស់មួយសន្លឹក”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកប្រធានធនាគារបានប្រាប់ Manager ឲ្យតេរកប៉ូលីសភ្លាមៗ! ប៉ុន្តែបានប្រាប់បន្ថែមថា
“យើងយក៨០លានទុកចាយទៅ ហើយប្រាប់ប៉ូលីសថាបាត់អស់ ១០០លាន”។ “នេះហៅថា រុញទូកបណ្តោយទឹក! បើជ្រុលជាគេប្លន់ហើយ យកថែមខ្លះទៅ” ពេលនោះប្រធានធនាគារបាននិយាយថា “ប្រសិនបើមានចោរប្លន់ រាល់ខែមិនដឹង ជាល្អយ៉ាងណា?” “នេះហៅថាវិធីប្លែកៗក្នុងការបំបាត់ការអផ្សុក។ យកសេចក្តីសុខខ្លួន មកអង្គុយលើ ទឹកភ្នែកអ្នកដ៏ទៃ។” នៅព្រឹកបន្ទាប់ ទូរទស្សន៏ក៏បានប្រកាសថា ធនាគារបានបាត់ទឹកប្រាក់ចំនួន ១០០លាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះពួកចោរក៏បានរាប់លុយ ហើយរាប់ទៀត តែរាប់បានតែ ២០លានតែប៉ុណ្ណោះ។ ពេលនោះចោរខឹងយ៉ាងខ្លាំង ហើយក៏បាននិយាយថា “ពួកយើងប្តូរ ជីវិត តែយកបានតែ២០លាន។ ប្រធានធនាគារកាន់តែចុងប៊ិច យកបានដល់ទៅ ៨០លាន។ មើលទៅមានចំណោះដឹង គឺសាហាវជាងធ្វើចោរទៀត”។ នោះហៅថា “ចំណេះវិជ្ជាជាមាសប្រាក់”។ ពេលនោះប្រធានធនាគារ សប្បាយចិត្តយ៉ាងខ្លាំង ព្រោះគាត់បានប្រាក់យ៉ាងច្រើន ទៅសងបំណុលដែលជំពាក់គេ។ “នេះហៅថា ចេះប្រើប្រាស់ឳកាស និង ហ៊ានប្រថុយនឹងគ្រោះថ្នាក់។”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើនរណាជាចោរប្លន់ពិតប្រាកដ?

អត្ថបទទាក់ទង