ស្នេហារបស់តារា! ទើបទាក់ទងគ្នាបាន ១ ឆ្នាំ រឿន ណាត និង គូស្នេហ៍ បែកគ្នាហើយ….
ជឿជាក់ថាមហាជនពិតជាបានដឹងហើយថាអតីតបវរកញ្ញាចក្រវាឡ ២០១៨ រឿន ណាត មានគូស្នេហ៍ហើយ គឺបុរសសង្ហាដែលជាតារាម៉ូដែលដែលមានឈ្មោះ ជា ឃាងឈេ ហៅជូអ៊ី ដែលកាលណោះមានការសរសើរថាអ្នកទាំងពីរពិតជាដៃគូស័ក្តិសមទាំងព្រម
ស្រីស្រស់ប៉ះប្រុសស្អាត ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះគេមិនដែលឃើញអ្នកទាំងពីរបណ្តើរគ្នា ឬ បង្ហាញរូបភាពស្វីតស្វីតលើបណ្តាញសង្គមដូចមុនឡើយ។
មានការសង្ស័យពីសំណាក់អ្នកគាំទ្រថា ចំណងស្នេហ៍អ្នកទាំងពីរអាចមានបញ្ហា ព្រោះមួយរយៈនេះមិនដែលឃើញអ្នកទាំងពីរបង្ហាញមុខរួមគ្នាដូចមុនឡើយ មិនថាកម្មវិធីសិល្បៈ ឬ កម្មវិធីរបស់មិត្តភក្តិ ។
ទាក់ទងជាមួយរឿងនេះស្រីស្អាត រឿន ណាត បានទទួលស្គាល់ថា នាងជាមួយលោក ជា ឃាងឈេ ពិតជាមានបញ្ហាពិតមែន ពោលគឺបានចែកផ្លូវគ្នាហើយ ប៉ុន្តែនាងមិនបានបង្ហើបថាការប្រេះឆានេះបណ្តាលមកពីរឿងអ្វីឡើយ ។
មានការលើកឡើងពីសំណាក់ហ្វេនៗថា តាមមើលប្រហែលមានអ្នកទីបីចូលមកជ្រែតជ្រែកទេដឹង ព្រោះគូស្នេហ៍មួយគូនេះសុទ្ធតែជាកំពូលសម្រស់ដូចគ្នា ប៉ុន្តែ រឿន ណាត បានច្រានចោលរឿងនេះដោយនាងបានបញ្ជាក់ទៀតថា ក្រោយបែកគ្នាអតីតគូស្នេហ៍ក៏បានសុំត្រូវគ្នាវិញ តែនាងមិនយល់ព្រម ។
រឿន ណាត បានបង្ហាញមុខគូស្នេហ៍ជាចំហកាលពីអំឡុងចុងឆ្នាំ ២០១៩ ក្រោយពីពួកគេបានស្រឡាញ់គ្នាតាមរយៈការថតរឿងរួមគ្នាកន្លងមក ។ ថ្វីដ្បិតចែកផ្លូវគ្នាជាមួយគូស្នេហ៍ជាបុរសសង្ហាសាច់ដុំធំៗលោក ជា ឃាងឈេ ក៏ពិតមែន តែ រឿន ណាត នៅតែមានភាពស្រស់ថ្លាហាក់មិនបានបង្ហាញការខូចចិត្តអ្វីឡើយ ។
ពេលនេះដែរ នាងកំពុងមានការមមាញឹកខ្លាំងចំពោះការងារសិល្បៈដែលមានទាំងការថតរឿង ស្ប៉តពាណិជ្ជកម្ម និង ចូលរួមនៅក្នុងកម្មវិធីនានា ។ មិនខុសពីមិត្តភក្តិដទៃឡើយឆាប់ៗខាងមុខស្រីស្អាតវ័យ ២៥ ឆ្នាំរូបនេះក៏មានបំណងនឹងបើកជំនួញមួយបន្ថែមពីលើអាជីពសិល្បៈផងដែរ ៕