តារាសម្តែងស្រី ដ៏ស្រស់ស្អាត ឡុង ថាវរី ទៅធ្វើអ្វី ជាមួយលោក ព្រាប សុវត្ថិ នៅមណ្ឌលគិរី ? គាត់ឆ្លើយថាទៅ……(មានវីដេអូ)
ទស្សនិកជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្ដែងស្រី ដែលមានរូបសម្រស់ ស្រស់ស្អាតសោភា ម្នាក់ គឺ ឡុង ថាវរី។ តារារូបនេះ មិនត្រឹមតែពូកែសម្តែងប៉ុណ្ណោះទេ បើនិយាយពីទឹកមុខវិញ ស្រស់ញញឹម ស្អាត គួរឲ្យគយគន់ មើលកាន់តែយូរ កាន់តែស្អាត។
ស្រាប់តែថ្មីៗនេះ ហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ តារាសម្តែងស្រី រូបនេះ បានថតរូបប៉ុន្មានសន្លឹក ជាមួយ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ព្រមទំាងបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “Good morning everyone មកយកខ្យល់ធម្មជាតិបែបព្រៃភ្នំ ជៀសផុតពីរកូរ៉ូណា”។
ឡុង ថាវរី បន្ថែមថា “ត្រជាក់ដល់ហេីយ មណ្ឌលគិរីអេីយ សំខាន់ឡេីងភ្នំពាក់អាវដៃខ្លីទៀត ចង់កកហេីយ ប៉ុនែ្តសប្បាយខ្លាំង និងក្រុមការងារ អេាយអូនគិតតែពីសេីចទៅ មួយប៉ុស្តិ៍ណា ក៏ឃេីញសេីចដែរ”។
ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះ ធ្វើឲ្យគ្រប់គ្នាដឹងថា ប្រាកដជាកំពុងថត MV ជាក់ជាមិនខាន។ ចំពោះរឿងនេះ ថាវរី ក៏បានប្រាប់សារព័ត៌មាន ក្នុងស្រុកមួយ ឲ្យដឹងផងដែរថា “ចា៎បង ខ្ញុំថត MV ជាមួយគាត់ បទ “ពេលណាជួបគេម្ដងទៀត” ហើយជាលើកដំបូងខ្ញុំថតជាមួយបងសុវត្ថិ”។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមនេះ ទំាងអស់គ្នា ថាទេសភាពនៅទីនោះ ស្រស់ស្អាតខ្លាំងប៉ុណ្ណានោះ ៖