ខេមរៈ សិរីមន្ដ បណ្ដើរភរិយាយ៉ាងត្រសងដូចកម្លោះក្រមុំទៅវត្តសន្សំកុសល
នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា ប្រកបដោយក្តីសប្បាយរីករាយ និងជ្រះថ្លាគ្រប់គ្នា។
ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ ២០២០ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។
ហើយម្សិលមិញនេះ ដែរ គេប្រទះឃើញ តារាល្បីៗជាច្រើនដួង និងក្រុមគ្រួសារបាននាំគ្នា ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ១ នេះប្រកបដោយចិត្តជ្រះថ្លា សប្បាយរីករាយគ្រប់គ្នា។ តារាទំាងនោះ មានដូចជា ពេជ្រ ថៃ, ឱក សុគន្ធកញ្ញា, គង់ សុជាតិ, ជា វិបុល, ឌី សូនីតា, អេឡិច ហ្សូរ៉ា, ញឹម ច័ន្ទថន, អ៊ឹង និមល, ស្រីលាភ ភរិយា នាយក្រឹម ព្រមទំាងនៅមាន តារាល្បីៗជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។
នៅមិនទាន់អស់ទេ នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ លោក ខេមរៈ សិរីមន្ត និងភរិយា បានតុបតែងខ្លួនយ៉ាងស្អាត ដៃកាន់ចានស្រាក់ និងផ្តាឈូក នាំគ្នាទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ មើលទៅគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញយ៉ាងខ្លាំង។ លោកបានភ្ជាប់សារខ្លីមួយថា “បានមួយហើយ” ។
ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យហ្វេនៗលាន់មាត់ថា ៖ សង្ហាកប់សារីៗៗណាស់បង, ស្អាតណាស់បងមន្ត, ស្រលាញ់អាយដលពេញបេះដូង, សង្ហាណាស់បង បានមកលេងស្រុកយើងទេបង? ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ក្រោយឃើញ ខេមរៈ សិរីមន្ត និងភរិយា ស្លៀកមួយឈុតនេះទៅវត្ត៕