បវរកញ្ញាឯកវៀតណាម នាង Thu Dung ដែលមានរឿ អា ស្រូវ
ក្រុមរៀបចំព្រឹត្តការណ៍ប្រកួតបវរកញ្ញាឯក Miss Eco International ធ្លាប់បានប្រកាសរួចមកហើយថា បវរកញ្ញា Thu Dung ដែលតំណាងឲ្យប្រទេសវៀតណាម និងជាបវរកញ្ញាឯករងលើកទី៣របស់ពួកគេ លែងជាម្ចាស់គ្រងតំណែងបវរកញ្ញារងអ្វីទៀតហើយ ដោយសារតែនាងបានបំពានទៅលើលក្ខន្តិកៈនៃការប្រកួត។
នាង Thu Dung ត្រូវបានគេដកហូតតំណែងបវរកញ្ញារងនៅការប្រកួត Vietnam Top Fashion Model ឆ្នាំ២០១៨ផងដែរ។ យោងតាមសេចក្តីរាយការណ៍ពីក្រុមនគរបាលក្រុងហូឈីមិញ បានឲ្យដឹងថា នាង Thu Dung និងក្មេងស្រី៣នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ពេលពួកនាងបម្រើការជានារីបម្រើផ្លូ វ ភេ ទនៅក្នុងសណ្ឋាគារ២កន្លែងនៅក្នុងសង្កាត់១ និងសង្កាត់៥ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។ សេចក្តីរាយការណ៍បានឲ្យដឹងថា នាង Thu Dung និងក្មេងស្រី៣នាក់ ដែលម្នាក់ គឺជាពិធីការី និង២នាក់ទៀត គឺជានិស្សិតសាកលវិទ្យាល័យ បានធ្វើការក្នុងសង្គម ស្រី ប ន ដែលធ្វើម៉ែ យ៉ែ មដោយបុរសវ័យ២២ឆ្នាំម្នាក់ឈ្មោះ Kieu Dai Du ។
សេចក្តីរាយការណ៍បញ្ជាក់ទៀតថា ស្រី ពេ ស្យា ចា រ្យដែលភាគច្រើន គឺជាតារាម៉ូដែល តារាសម្តែង និងបវរកញ្ញាឯក បានស្ថិតនៅក្នុងសង្គម ស្រី បននេះ អស់រយៈពេល២ឆ្នាំមកហើយ ដោយពួកគេរកបានប្រាក់ចំណូលខ្ពស់រាប់ពាល់ដុល្លារ រាល់ពេលប ម្រើ សេវា កម្ម សិ ចដល់ភ្ញៀវម្តងៗ។ នៅក្នុងស្ថាននីយ៍នគរបាលក្រុងហូឈីមិញ លោក Du បាននិយាយថា នាង Thu Dung ត្រូវបានភ្ញៀវចំណាយលុយឲ្យ៧ពាន់ដុល្លារ សម្រាប់ការវៃ សិ ច ១ ម៉ោង។ លោក Duបាននិយាយប្រាប់ក្រុមនគរបាលទៀតថា លោករៀនពីវិធីរកលុយតាមការធ្វើ ពេ ស្យា ចា រ្យ អំឡុងពេលដែលលោកបម្រើការជាអ្នករត់ម៉ូតូឌុប ជាពេលដែល លោកដឹកភ្ញៀវជាស្ត្រី រកស៊ី ផ្លូ វ ភេ ទជាច្រើននាក់។ លោក Du បានទាក់ទងទៅកាន់តារាម៉ូដែលក្មេងៗ តារាសម្តែង ឬតារាទើបឈ្នះកបវរកញ្ញាឯក ហើយបន្ទាប់មកលោកណែនាំពួកនាងឲ្យទៅភ្ញៀវ។ លោកនឹងទទួលបាន៣០ភាគរយពីការណែ នាំ ស្រី ៗឲ្យ ភ្ញៀ វ ទាំងអស់នេះ៕