សារព័ត៌មានមហាខ្មែរ

ចុងក្រោយនូវតែដឹងរឿងពិត! ឌុ​ច លីដា ទម្លាយ​អាថ៌កំបាំង​នៃ​ការសម្រេចចិត្ត​ យក​កូន​មុន​ពេល​រៀបការ​ …

7

​កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ ​មាន​មហាជន​និង​អ្នកគាំទ្រ​មួយ​ចំនួន​ធំ​រួម​ទាំង​មិត្តភ័ក្ដិ​រួម​អាជីព​សិល្បៈ​ផង​នោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាំគ្នា​បង្ហាញ​ការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ខ្លាំង​លើ​រឿងរ៉ាវ​ជីវិត​របស់​តារា​ស្រី​សិ ច ស៊ី​អ្នកនាង ឌុ​ច លីដា បន្ទាប់​បាត់​មុខ​ពី​សិល្បៈ​មួយសន្ទុះ​ធំ​ ក៏​ស្រាប់តែ​ធ្លាយ​ដំណឹង​សម្រាល​បាន​កូន​ប្រុស​ម្នាក់​ដ៏​គួរ​ឲ្យ​ស្រលាញ់ ​ខណៈ​មុខមាត់​ស្វាមី​និង​អាពាហ៍ពិពាហ៍​មិនទាន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​។ ​ដំណឹង​នៃ​ការ​មាន​កូន​ពី​សំណាក់​តារា​សម្តែង​ស្រី​អ្នកនាង ឌុ​ច លីដា. កាលណោះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​លើ​ចំណង​ស្នេហា​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​រំលង​អាពាហ៍ពិពាហ៍​ពុំ​ទាន់​បាន​លេច​ជា​រូបរាង​ស្របតាម​ច្បាប់​ប្រពៃណី​នោះ​ទេ​។​ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​មហាជន​ចង់​ដឹង​ទៀត​នោះ​

គឺថា​តើ​ស្វាមី​របស់​ស្រី​ស្រស់ ឌុ​ច លីដា គឺជា​អាណិកជន​ក្រៅ​ស្រុក​ឬ​អ្នក​រស់​នៅ​ក្នុង​ស្រុក? ហើយ​មាន​ប្រវត្តិ​ការងារ​នៅឯណា​?​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាម​ន្ត្រី,​ បុគ្គលិក​ក្រុមហ៊ុន​ឬ​អ្នក​ជំ​នួន​ជាដើម​?​។ ​ក្នុង​ជំនួប​ជាមួយ​កម្ពុ​ជាថ្មី​កាលពី​យប់​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២០​

គ្រា​ដែល​អ្នកនាង ឌុ​ច លីដា ចូលរួម​អបអរ​ពិធី​ទទួល​ស្វាគមន៍​កំពូល​តារា​ចម្រៀង​លោក ព្រាប ស​វុ​ត្ថិ មកកាន់​ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​Galaxy Navatra​ បាន​និយាយ​ដោយ​ស្នាមញញឹម​ថា ​គិត​មក​ទល់​ពេល​នេះ​ រវាង​នាង​និង​ស្វាមី​គឺ​យល់ចិត្ត​ស្រលាញ់​គ្នា​មាន​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ។​ ​ខណៈ​ដែល​ការ​ស្រលាញ់​យល់ចិត្ត​នេះ​ហើយ​ ទើប​អ្នក​ទាំងពីរ​សម្រេចចិត្ត​យក​កូន​មុន​ពេល​រៀបការ​ដោយ​មិន​ខ្លាចរអា​ភ្នែក​ញាតិ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកនាង ឌុ​ច លីដា​ បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ពី​ប្រវត្តិ​ត្រួសៗ​របស់​ស្វាមី​ដែរ​ថា ​គាត់​(​ស្វាមី​)​ នឹង​ខ្ញុំ​បាន​ស្គាល់​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​

ទើប​ចុងក្រោយ​បានសម្រេច​ចិត្ត​រួមរស់​ នៅ​ក្រោម​ដំបូល​ផ្ទះ​ជាមួយគ្នា​រហូត​ឈាន​ដល់​កាដូរ​ចំណងដៃ​មុន​ពេល​រៀប​អាពាហ៍ពិពាហ៍​នូវ​កូនប្រុស​ម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែល​មក​ទល់​ពេល​នេះ​កូន​ខ្ញុំ​មាន​អាយុ​៦​ខែ​ហើយ ​នាង​ថា ស្វាមី​ខ្លួន​មិន​មែន​ជា​អាណិកជន​ខ្មែរ​មកពី​ក្រៅ​ស្រុក​ទេ ​ពោល​គឺ​បច្ចុប្បន្ន​គាត់​រស់នៅ​ខ្មែរ​។

​តារា​ស្រី​អ្នកនាង ឌុ​ច លីដា បាន​បន្ត​ថា​បុរស​ ដែល​ជា​ស្វាមី​នាង​ គឺ​មាន​អាយុ​ច្រើន​ជា​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយ​សព្វថ្ងៃ​កំពុង​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​នៅ​ក្នុង​ស្ថាប័ន​មួយ​ផង​ដែរ​។​ ចំណែក​ឯ​គម្រោង​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​ត្រូវ​បាន ឌុ​ច លីដា សង្កត់ធ្ងន់​ថា​ ច្បាស់​ជា​មាន​លេច​វត្តមាន​ឡើង​នា​ពេល​ខាង​មុន​នេះ។ ​គ្រាន់តែ​ថា​រង់ចាំ​ពេលវេលា​ឬ​ឱកាស​ល្អ​ណាមួយ​ចូល​មក​ដល់​សិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺ​នាង​នឹង​ប្រកាស​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ​ ដើម្បី​បង្ហាញ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​បាន​ឃើញ​នូវ​មុខមាត់​ច្បាស់​របស់​ស្វាមី ​ដែល​ត្រូវជា​ឪពុក​កូនប្រុស​ខ្លួន​ផង​ដែរ​៕

អត្ថបទទាក់ទង