តិចមិនដែលដឹងថា កន្លែដែលកំពុងល្បីខ្លំាងនៅក្នុង Facebook និង YouTubeនៅឯណា?
តាមពិតកន្លែងដែលល្បីខ្លាំងនៅក្នុង YouTube ជាស្នាដៃកូនខ្មែរ អ្នកខេត្តសៀមរាបសោះ
កូនខ្មែរមួយក្រុមទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែពួកគេបានជីកដីធ្វើជាផ្ទះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប មានរចនាបទប្លែក ស្អាតខ្លាំង និង ទទួលបានការសរសើរមិនដាច់ពីមាត់។
យ៉ាងណាមិញ តាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលបានបង្ហោះដោយទំព័រហ្វេសប៊ុកផេកឈ្មោះ Tat Mahaty ឱ្យដឹងថា«ស្នាដៃកូនខ្មែរយើង ដែលធ្វើរបស់ចម្លែកៗ នៅក្នុងដី ធ្វើពីដីនៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប» ធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន ។
បើតាមប្រភពខាងលើបានឱ្យដឹងថា ការជីកធ្វើជាផ្នះនេះ គឺដើម្បីផលិតជាវីដីអូរកលុយពី YouTube។
តាមរយៈ លោកសាស្ត្រាចារ្យ លឹម សំបូរ នាយកវិទ្យាស្ថាន អន្តរជាតិ សៀមរាប ដែលជាគ្រូជំនាញបង្រៀន ធ្វើវីដីអូ YouTube បានប្រាប់ក្រុមការងារយើងអោយដឹងថា៖ ការធ្វើរបៀបនេះត្រូវការពេលវេលា និងជំនាញច្បាស់លាស់ ដ៏ប្រាកដប្រជាមួយ ព្រមទំាងថវិកា និងទ្រំចំណាយពេលរាប់ខែទើបធ្វើទៅបាន ហើយបើកាលណាធ្វើបានជោគជ័យ និងវីដេអូត្រូវបានគេនិយមមើលក្នុងYouTubeផងនោះ។ ការរកចំណូលប្រចំាខែបានដល់រាប់ម៉ឺនដុល្លាឯណោះក្នុងមួយខែៗ បើយើងមិនជឿចំាមើលរៀងរាល់ថ្ងៃ២២ ឬ២៣រាល់ចុងខែពួកគាត់ទៅបើកលុយនៅធនាគារនោះ នឹងបានឃើញហើយ។ លោកសាស្ត្រាចារ្យ បានបញ្ជាក់បន្ថែមថាសព្វថ្ងៃវិស័យការងាររកស៊ីonline គឺមានច្រើនបែបណាស់តែវាទាមទារអោយយើងមានជំនញាអោយប្រាកដប្រជា ច្បាស់លាស់មួយ និងចេះតស៊ូជាមួយពេលវេលាទើបធ្វើទៅបានជោគជ័យ។ លោកសាស្ត្រាចារ្យបន្ថែមទៀតថា៖ បើក្នុងកំឡុវពេលវិប្បត្តិកូវីត-១៩កំពុងកើតមានឡើង ហើយមិនដឹងថ្ងៃណាវាបាត់ទៅវិញ ដូច្នេះយើងគួរសិក្សាការងាររកស៊ីរបរទំាងនេះនោះអាចទប់ទល់ នឹងជីវភាគ្រួសារបាន។
តាមរយៈសម្រាប់អ្នកគាំទ្រវិញ ភាគច្រើនពួកគេចង់ឃើញឱ្យមានការសាងសង់បែបនេះឱ្យបានច្រើន តែក្នុងរចនាបទខ្មែរ ហើយពួកគេសង្ឃឹមថាកន្លែងដែលបានសាងសង់នោះ នឹងក្លាយទៅជាតំបន់ទេសចរណ៍មួយមិនខាននៅថ្ងៃអនាគត។ សង្ឃឹមថាស្ថាបត្យកម្មថ្មីមួយនេះ អាចទាក់ទាញភ្ញៀវទេសចរឱ្យចូលទៅទស្សនានៅទីនោះ និង ដើម្បីបង្កើតមុខរបរថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះផងដែរ ៕ សូមទស្សនារូបភាពខាងក្រោម៖