សារព័ត៌មានមហាខ្មែរ

BTS ឈ្នះពានរង្វាន់ដល់ទៅ៤ ក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់ MTV គឺ «Europe Music Awards»

20

(កូរ៉េ)៖ ជាថ្មីម្តងទៀត ក្រុមចម្រៀង K-POP ល្បីឈ្មោះបោះសំឡេងគឺ BTS បានឈ្នះពានរង្វាន់ចំនួន៤ ពីព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ដ៏ធំរបស់ MTV គឺ «Europe Music Awards» ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យថ្មីៗនេះ។ BTS បានឈ្នះពាន «បទចម្រៀងល្អបំផុត» និង ពានរង្វាន់ «ក្រុមចម្រៀងល្អបំផុត» ព្រមទាំងពានរង្វាន់ពីរផ្សេងទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការទទួលបាននេះ ក្រោយពី BTS មានសកម្មភាពយ៉ាងខ្លាំង នៅលើវិស័យចម្រៀងរបស់ពិភពលោក តាមរយៈចម្រៀងរបស់ពួកគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការទទួលបានពានរង្វាន់យ៉ាងច្រើននៅពេលនេះ បន្ទាប់ពីគេដឹងថា បទចម្រៀងជាភាសាអង់គ្លេសរបស់ពួកគេ គឺ «Dynamite» មានសន្ទុះគាំទ្រពេញពិភពលោក រហូតឡើងទៅឈរនៅលេខរៀងទី១ លើតារាង Billboard Hot 100 របស់អាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីទទួលបានពានរង្វាន់ «បទចម្រៀងល្អបំផុត» និង ពានរង្វាន់ «ក្រុមចម្រៀងល្អបំផុត» ក្នុងនោះក៏ទទួលបានពានរង្វាន់ «ការសម្តែងផ្ទាល់ល្អបំផុត» និងពានរង្វាន់ «មានអ្នកគាំទ្រច្រើនបំផុត» ផងដែរ ត្បិតបច្ចុប្បន្នពិភពលោកកំពុងប្រទះជាមួយជំងឺកូវីត១៩ក្តី តែក្រុមនេះនៅតែទទួលបានជោគជ័យខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា នេះជាលើកទី៣ហើយ ដែលក្រុម K-POP បុរស BTS បានឈ្នះពានរង្វាន់នៅក្នុងព្រឹត្តការណ៍នេះ។ កាលពីឆ្នាំ២០១៨ BTS បានឈ្នះពានរង្វាន់ «ក្រុមចម្រៀងល្អបំផុត» និង «ក្រុមចម្រៀងមានអ្នកគាំទ្រច្រើនបំផុត» ខណៈនៅឆ្នាំ២០១៩ ពួកគេបានឈ្នះពានរង្វាន់ «ក្រុមចម្រៀងល្អបំផុត» និង ពានរង្វាន់ «ក្រុមចម្រៀងមានអ្នកគាំទ្រច្រើនបំផុត» និងពានរង្វាន់ «ក្រុមចម្រៀងផ្សាយផ្ទាល់ល្អបំផុត» ផងដែរ៕

អត្ថបទទាក់ទង