តោះស្តាប់សាកមើល! ម៉េចបានគេជេរច្រើនម្ល៉េះ? Sunday Production ត្រូវបានគេជេរពេញហ្វេសបុក និងYouTube«ស្រឡាញ់ BTSពេញបេះដូង» (វីដេអូ)
គ្រាន់តែចេញបទ”ស្រឡាញ់ BTS ពេញបេះដូង”ភ្លាម មហាជននាំគ្នាទៅជេ,រម្រាយ អ្នកនិពន្ធកប់ៗមាត់…(មានវិដេអូ)
ផលិតកម្ម Sunday ទើបតែបញ្ចេញវីដេអូបទ ចម្រៀងថ្មីក្ដៅៗ មានចំណងជើងថា «ស្រឡាញ់ BTS ពេញបេះដូង» បកស្រាយដោយ តារាចម្រៀងថ្មីកញ្ញា ម៉ានីតា គ្រាន់តែ ចេញភ្លាមមិ នបានប៉ុន្មាន ម៉ោងផងត្រូវមហាជនរីះគន់ យ៉ាងចាស់ ដៃតែម្ដង ។
បទថ្មីមួយបទនេះ គឺមានអត្ថន័យនិយាយ អំពីយុវតីម្នាក់ ជាអ្នកគាំទ្រក្រុមតារា ចម្រៀងប្រុស BTS ខ្លាំងមិនថានាងធ្វើអ្វីក៏តែងតែស្ដាប់ បទក្រុម K-Pop មួយនេះទោះត្រូវម៉ែ,ជេរ ក៏ដោយ ។ យ៉ាងណាមិញមហាជនមានការមិនពេញចិត្តត្រង់ថា ផលិតកម្មគួរណា ចេញបទថ្មីឱ្យទាក់ទង នឹងពិធីបុណ្យភ្ជុំបិណ្ឌវិញទើបត្រឹមត្រូវ មិនគួរណារដូវកាន់បិណ្ឌ មកដល់បែរជាផលិតបទចម្រៀង និយាយពីក្រុម K-Pop ទៅវិញ ។
ដោយឡែកបើក្រឡេក ទៅមើលក្រុម អ្នកគាំទ្រ BTS វិញក៏ពួកគេមិនសូវ ជាពេញចិត្តអត្ថន័យបទ នេះឡើយ ព្រោះហាក់បង្ហាញថា ពួកគេត្រូវម្ដាយ,ជេរ ពេលស្ដាប់បទ Idol របស់ខ្លួននោះ ។ បទចម្រៀងនេះ ដែរគ្រាន់តែចេញភ្លាមមិនដល់ ៣ ម៉ោងផងមានអ្នកបញ្ចេញ មតិដល់ទៅជាង ៤ ពាន់នាក់ និង ចែករំលែក រំលែករាប់ពាន់ដងបង្ហាញពីការ មិនពេញចិត្តបទ មួយនេះ ៕