សារព័ត៌មានមហាខ្មែរ

ចំនួនអ្នកគាំទ្របន្តកើនឡើង ខណៈ MV ចម្រៀង «បងប្អូនយើងទេ» របស់ តន់ ច័ន្ទសីម៉ា មានអ្នកចូលទស្សនារហូតដល់ទៅជាង ៤លានដង (Video inside)

14

(ភ្នំពេញ)៖ មហាជនសង្កេតឃើញថា សឹងតែគ្រប់បទចម្រៀងទៅហើយ ដែលត្រូវបានបង្ហោះក្នុងយូធូបផ្លូវការរបស់ផលិតកម្ម Galaxy Navatra មិនទាន់បានមួយខែស្រួលបួលផង សុទ្ធតែមានចំនួនអ្នកចូលទស្សនា ច្រើនលានដងទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមគ្នានេះ ងាកមក MV ចម្រៀងរបស់ តន់ ច័ន្ទសីម៉ា ក្រោមចំណងជើងថា «បងប្អូនយើងទេ» វិញ គិតរហូតមកទល់នឹងពេលនេះ គឺមានចំនួនអ្នកចូលទស្សនា ជាង៤លានដងឯណោះ ខណៈនេះជាចំនួនមួយច្រើនគួរឲ្យគត់សម្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

MV ចម្រៀងរបស់ តន់ ច័ន្ទសីម៉ា ក្រោមចំណងជើងថា «បងប្អូនយើងទេ» ត្រូវបានបញ្ចេញក្នុងយូធូបផ្លូវការរបស់ផលិតកម្ម Galaxy Navatra នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ហើយបើគិតមកទល់នឹង ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះវិញ គឺមានចំនួនអ្នកចូលទស្សនាយ៉ាងកប់ពពក រហូតដល់ទៅ ៤,៥៧៤,៩៦៥ ដង។ ចំនួននេះ ស្ទើរតែលែងជារឿងភ្ញាក់ផ្អើលទៅហើយ ចំពោះតារាចម្រៀង តន់ ច័ន្ទសីម៉ា ព្រោះកន្លងមកមានចម្រៀងរបស់នាង ជាច្រើនបទមកហើយ ដែលទទួលបានអ្នកចូលទស្សនាច្រើនបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កត្តានេះបានសបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពរបស់តារាចម្រៀងវ័យក្មេង តន់ ច័ន្ទសីម៉ា កាន់តែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈទស្សនិកជនភាគច្រើន សុទ្ធតែលានមាត់ថា នាងមានសមត្ថភាពពិសេស អាចបត់បែនបានគ្រប់ប្រភេទចម្រៀង ជាមួយសំឡេងមានទឹកដមពីរោះរណ្តំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ដឹងថាបទ «បងប្អូនយើងទេ» ពីរោះ និងមានអត្ថន័យយ៉ាងណានោះ សូមរីករាយសណ្ដាប់ទាំងអស់គ្នា៖

អត្ថបទទាក់ទង