លោកជំទាវ ទាង អេង ទៀ សីហា បង្ហាញសម្រស់ក្រុងសៀមរាបដ៏ស្រស់ត្រកាលនាពេលរាត្រី (វីដេអី)
សៀមរាប៖ យោងតាមសំណេរ និងវីដេអូ ដែលបានបង្ហោះ ដោយ លោក៊ជំទាវ ទាង អេង ទៀ សីហា ភរិយាឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបដែលបានរៀបរាប់ដូចខាងក្រោម៖
សៀមរាប ផ្ទះខ្ញុំ សូមស្វាគមន៍
ពុកម៉ែ បងប្អូន នៅសៀមរាបឥឡូវស្អាតណាស់
បើចង់ដឹង តោះចូលមើល Video ទាំងអស់គ្នាចា៎ស។
ប្រទេសយើងមានសន្តិភាព សុវត្ថិភាពគ្រប់ទីកន្លែងទៅណាមិនព្រួយបារម្ភ សំខាន់អ្នកសៀមរាប មានភាពរួសរាយរាក់ទាក់ ទៅណាក៏មានតែស្នាមញញឹមជាប់ជានិច្ច😇🙏🏼 សូមអញ្ជើញមកកំសាន្តបងប្អូន
ប៉ុន្មានថ្ងៃនេះ រដ្ឋបាលខេត្ត និងសសយក បានរៀបចំកម្មពិធីជាច្រើនសម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិគេមានជិះទូកមើលតាមដងស្ទឹង ដើរទិញម្ហូបតាមStreet foods ឆ្ងាញ់ៗ និងវត្ថុអនុស្សាវរីយល.។
កុំភ្លេចណាថ្ងៃស្អែក បងប្អូនរាប់លេខថយក្រោយជាមួយគ្នានៅសួនព្រះរាជដំណាក់ 😇✨️🎉987654321🎆🎉៕