អ្នកសិល្បៈខ្មែរ២ដួងត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ក្រោយឆាតទៅ Instagram របស់ព្រះអង្គម្ចាស់ព្រុយណេ ដោយប្រើភាសាមិនសមរម្យ(វីដេអូ)
រាជធានីភ្នំពេញ ៖ ក្នុងនាមជាកូនខ្មែរ ជាប្រជាពលរដ្ឋខ្មែរ ច្បាស់ណាស់ត្រូវតែនិយាយភាសាសមរម្យ និងឲ្យសមតម្លៃជាកូនខ្មែរ ដាច់ខាតមិនគួរប្រើប្រាស់ពាក្យពេចន៍អសុរោះ មិនសមរម្យ ឬ អា.ស អា ភា.ស ធ្វើឲ្យប៉ះពាល់ដល់មុខមាត់សង្គមជាតិឡើយ ជាពិសេសការបើកចំហរជាសារធារណៈនៅលើបណ្ដាញសង្គមនានា ឬឆ្លើយឆ្លងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធចែករំលែក មិនគួរឲ្យមានភាសាមិនល្អទាំងនេះជាដាច់ខាត។
យ៉ាងណាមិញថ្មីៗនេះ វីដេអូមួយត្រូវបានបែកធ្លាយនៅលើបណ្ដាញសង្គម ដែលជាការបង្ហាញនៅរាល់ពាក្យសម្ដីមិនសមរម្យ និយាយជាភាសា អា.ស អា ភា.ស របស់លោក ដេវីត ដែលជាពិធីករល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជា បានធ្វើការឆាតទៅកាន់អាខោនអ៊ីនស្តាក្រាមផ្ទាល់ខ្លួន (Account Instagram private ) របស់ព្រះអង្គម្ចាស់ Abdul Mateen ព្រះរាជបុត្រារបស់ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រទេសព្រុយណេ ដារូសាឡឹម ដោយប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ អា.ស អា ភា.ស ជាខ្លាំង។
តាមរយៈវីដេអូនេះ យើងមិនអាចលើកយក និងដកស្រង់ពាក្យសម្ដីចេញពីមាត់របស់លោក ដេវីត ដែលជាពិធីករល្បីឈ្មោះនោះមកនិយាយបានឡើយ ព្រោះរាល់ពាក្យសម្ដីសុទ្ធតែជាភាសា អា.ស អា ភា.ស អ .សុ រោះ មិនសមរម្យ និងសមតម្លៃជាកូនខ្មែរឡើយ។
វីដេអូរឿងរ៉ាវខាងលើ គឺត្រូវបានបែកធ្លាយតាមរយៈអ្នកនាង គង់ ចាន់ស្រីមុំ ដែលជាតារាសម្ដែងស្រីរៀមច្បង និងល្បីឈ្មោះមួយរូបក្នុងប្រទេសកម្ពុជា ដោយតារាស្រីរូបនេះ បានធ្វើការយកវីដេអូមិនសមរម្យខាងលើ ទៅបង្ហោះក្នុង Story នៅលើបបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន។
ទន្ទឹមនឹងនេះ វីដេអូរបស់ក្រុមតារាល្បីៗខាងលើ ក៏ត្រូវបានមហាជនថតចម្លងយកទៅធ្វើការផ្សព្វផ្សាយ និងចែកចាយបន្តយ៉ាងភ្លូកទឹកភ្លូកដីនៅលើបណ្ដាញសង្គមនានា ដូចជា Tik Tok និង Facebook ជាដើម។ ក្នុងការចែករំលែកបន្តនេះ មហាជនមិនបានសម្ដែងការសប្បាយចិត្ត ដូចក្រុមតារាសម្ដែងខាងលើឡើយ តែពួកគាត់បានចែករំលែកភ្ជាប់ជាមួយសំណេរបង្ហាញការហួសចិត្ត និងខឹងសម្បាយ៉ាងខ្លាំង។
ជាការពិតណាស់ ទង្វើមិនសមរម្យដែលប្រើពាក្យ អ.សុ រោះ របស់ក្រុមតារាសម្ដែង និងត្រូវជាពិធីករដ៏ល្បីឈ្មោះខាងលើនេះ កំពុងផ្ទុះប្រតិកម្ម និងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គម រហូតមានការស្នើសុំទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យជួយត្រួតពិនិត្យមើលរាល់ពាក្យសម្ដី អា.ស អា ភា.ស មិនសមរម្យ មិនគប្បី ដែលហ៊ាននិយាយមិនខ្លាចរអាទៅកាន់ព្រះអង្គម្ចាស់ Abdul Mateen ព្រះរាជបុត្រារបស់ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រទេសព្រុយណេ ដារូសាឡឹម និងមានការស្នើសុំឲ្យមានវិធានការក្ដៅៗទៅលើក្រុមតារាសម្ដែងខាងលើផងដែរ។
ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ មានមហាជនជាច្រើនបានបញ្ចេញមតិយោបល់ថា «ហេតុអ្វី ក្រសួងពាក់ព័ន្ធអត់មានអើរពើរចំពោះបុគ្គលអស់ទាំងនេះខ្លះទេ? ក្នុងនាមគេ ជាបុត្រក្សត្រ ហើយយាងមកខ្មែរក្នុងនាមជាមិត្ត ហេតុអ្វីក៏ពួកអស់យើងដែលតាមមើលទៅសុទ្ធតែអ្នករៀនបានខ្ពង់ខ្ពស់ តែហេតុអីមិនយកអាចំណេះដឹងដែលខំរៀនហ្នឹងមកគិតមុនធ្វើ និងនិយាយបំពានបែបនេះ? សាកគិតខ្លះមើល គេមានដែលធ្វើអីដាក់ប្រទេសយើងអោយមិនពេញចិត្តដែរទេ?
សូម្បីតែនាយករដ្ឋមន្ដ្រីនៅតែមានការគោរព និងអោយតម្លៃដល់ទ្រង់ និងធ្វើកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ។ ចុះម៉េចយើងមកបញ្ច្រាស់ទិសបែបនេះ ដឹងទេថា មើល ងា.យ ស្ដេចគេស្មើនឹងមើល ងា.យ ប្រទេសគេទាំងមូល យកខួរមកគិតផង កុំពេលគេហៅអប់រំឆ្លើយថា ជាកំហុសអចេតនាអោយសោះ មានខួរក្បាលតែមិនប្រើ ចង់ល្បីខុសរឿង ប្រយ័ត្នមានបញ្ហា ដោយសារមាត់ចោលម្សៀតរបស់អ្នកឯង»។
អ្នកខ្លះក៏លើកទ្បើងថា «ទង្វើរបស់បុគ្គលខាងលើនេះ បើនៅព្រុយណេវិញ អាចនឹងមាន ទោ.ស ប្រ.ហា .រ ជីវិត ពីព្រោះប្រទេសព្រុយណេ គឺមិនអនុញ្ញាតអោយមានការស្រលាញ់ ភេ .ទ ដូចគ្នានោះទេ ប្រទេសព្រុយណេចេញច្បាប់ ទោ .ស ប្រ.ហា .រ ជីវិតទៅលើបុគ្គល រួ .ម ភេ.ទ នឹង ភេ.ទ ដូចគ្នា ឬ គ .ប់ ដុំថ្មលើជន ផិ .ត ក្ប .ត់ និង កា.ត់ ដៃ កា.ត់ ជើងទៅលើ ចោ .រ ដែលលួចទ្រព្យសម្បត្តិអ្នកដទៃ»។