លេចមុខសុទ្ធតែ តារាល្បីៗ មកចូលរួម ពិធីភ្ជាប់ពាក្យ ស្រីនា និង វិសាល
ពុកម៉ែ បងប្អូន ក៏ដូចជា មិត្តយុវវ័យ មិនតិចនាក់ទេ ពិតជាស្គាល់ YouTuber ដ៏ល្បីឈ្មោះម្នាក់ ជាក់ជាមិនខាន គឺ កញ្ញា ជា ស្រីនា នោះ ហើយមកដល់ពេលនេះ ស្រីនា កាន់តែ ទទួលបាន ប្រជាប្រិយភាពខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លះប៉ុណ្ណោះ ព្រមទំាងលេចមុខ ក្នុងកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ។
លុះមកដល់ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២ កញ្ញា ជា ស្រីនា ទើបបានបញ្ចប់ការសិក្សារយៈពេល4 ឆ្នាំ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Arizona សហរដ្ឋអាមេរិក ថែមទៀតផង។
ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺត ក្រោយទទួលបានដំណឹងថា កញ្ញា ជា ស្រីនា និង លោក ហេង វិសាល សម្រេចចូលរោងភ្ជាប់ពាក្យនៅថ្ងៃនេះបាត់
ដោយកម្មវិធីបានរៀបចំ និងធ្វើឡើងនៅឯ ដឹព្រមៀ សេនធ័រ សែនសុខ វេលាម៉ោង 2 រសៀល ព្រមទំាងមានវត្តមានចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាង ប្រកបដោយក្តី រំភើបរីករាយ យ៉ាងខ្លាំង។
ឃើញរូបនេះទំាងនេះភ្លាម ហ្វេនៗ ផ្អើលតំាងព្រឹក រួចចូល comment ព្រាតថា ៖ ផ្កាឡើងត្រជាក់ភ្នែក, អើ បើកភ្នែកភ្លាម ស៊ុបប្រាយ តំាងព្រលឹម ថ្ងៃនេះ ក្រាស់ភ្ជាប់ពាក្យបាត់ អ៊ីចឹងបានយប់ម៉ិញឯងនេះដូច រសេះរសោះ គេងមិនចង់លក់ មិនមែនសេដទេ គឺអរជំនួស, រំជួលជំនួស អាយដល, ម៉េចដែរ អ្នកដែលថាគេថត MV, កប់ស៊េរីហ្មង, ឃើញផ្កាដេគ័រ ញាក់សាច់, Idol លេងមួយក្បាច់មក ដាច់ចង្កេះ។
កាន់តែពិសេស និងកក្រើកថែមទៀតនោះ ក្នុងកម្មវិធីដ៏អធិកអធមនេះ លេចមុខសុទ្ធតែតារាល្បីៗមកចូលរួមទៀត មានដូចជា ៖ តារាចម្រៀង រ៉េត ស៊ូហ្សាណា, តារាពហុជំនាញ មីណា, សៀក, តារាចម្រៀង សុគន្ធ និសា, ឱក សុគន្ធកញ្ញា, ពិធីការិនី កែវ ចាន់និមល, ពេជ្រ សោភា, G-Devith រួមនិងតារាល្បីៗជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់ ដោយតុបតែងខ្លួន ស្អាតៗ រៀងៗខ្លួន។
តោះកុំឲ្យចាំយូរ សូមទស្សនារូបភាពខាងក្រោម ៖