សារព័ត៌មានមហាខ្មែរ

សណ្ឋាគារនិងផ្ទះសំណាក់ ជាង៥០០ទីតាំង បើកឡើងវិញ ខណៈជិត ១៩០ទីតាំង នៅស្ទាក់ស្ទើរ

1

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ នៅកម្ពុជាមានសរុបមានចំនួន ៧៣៩ទីតាំង ក្នុងនោះ ៥២០ទីតាំង កំពុងបើកដំណើរការ ខណៈ ១៩០ទីតាំង បានផ្អាកអាជីវកម្ម និង ២៩ទីតាំង ទៀតបានសម្រេចបិទអាជីវកម្មតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ភោជនីយដ្ឋានបច្ចុប្បន្នមានចំនួនសរុប ២៥២៩ទីតាំង ក្នុងនោះជាង ២ពាន់កន្លែងកំពុងបើកដំណើរការ និង៣៦៣ទីតាំង ទៀតបានបន្តផ្អាក និងបិទអាជីវកម្ម។ បើតាមរបាការណ៍របស់ក្រសួងទេសចរណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងអំឡុងពេលនៃការរីករាលនៃជំងឺកូវីដ-១៩ ខេត្តសៀមរាប ជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលមូលដ្ឋានអាជីវកម្មនៅក្នុងខេត្តនេះប្រមាណ ៩០% បានផ្អាក និងបិទអាជីវកម្ម។ ចំណែកខេត្តគោលដៅទេសចរណ៍ផ្សេងទៀត រងផលប៉ះពាល់តិចតួច។ បើតាមការថ្លែងឱ្យដឹងពី លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក តុប សុភ័ក បានថ្លែងបន្តថា ក្រោយពេលដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ផ្តើមកើនឡើងជាបណ្តើរៗ មូលដ្ឋានអាជីវកម្មទេសចរណ៍នៅក្នុងខេត្តសៀមរាប រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ប្រមាណ ៤៦% ក្នុងចំណោមអាជីវកម្មដែលបានបិទទ្វារ ដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ បានបើកដំណើរការឡើងវិញជាបន្តបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯមូលដ្ឋានអាជីវកម្មប្រមាណជាងពាក់កណ្តាលទៀត មិនទាន់អាចបើកដំណើរការនៅឡើយទេ ដោយសារតែចំនួនភ្ញៀវទេសចរណ៍ ទើបតែចាប់ផ្តើមដើរកម្សាន្ត និងមានចំនួនតិចតួចនៅឡើយ ដែលធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួននៅស្ទាក់ស្ទើរ មិនទាន់បើកដំណើរការ។ បើតាមបន្តការថ្លែងបន្តទៀតរបស់ លោក តុប សុភ័ក បានបន្ថែមថា បច្ចុប្បន្ននៅទូទាំងប្រទេស មានភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរកម្សាន្តមកកម្ពុជាមានប្រមាណ ៥០០០នាក់ ក្នុងនោះនៅខេត្តសៀមរាប មានប្រមាណពី ៧០០នាក់ ទៅ៨០០នាក់ នៅក្នុងមួយថ្ងៃ។។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីវិស័យទេសចរណ៍ បានចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗនេះ វិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានដំណើរការល្អជាងមុន ប៉ុន្តែយ៉ាងណាពួកគេនៅតែមានបញ្ហាប្រឈម ដោយសារខ្វះខាតបុគ្គលិក និងថវិកា ដែលធ្វើឱ្យការបម្រើសេវាកម្មភ្ញៀវ នៅមានភាពខ្វះចន្លោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការលើកឡើងរបស់ អ្នកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារ និងជាម្ចាស់សណ្ឋារគារមានទីតាំងនៅខេត្តក្រចេះ និងរតនគិរី បានបន្តថា តាមការធ្វើដំណើររបស់ខ្ញុំ ពីខេត្តមួយទៅខេត្តមួយ ឃើញថាសណ្ឋាគារ ឬផ្ទះសំណាក់ ពុំទាន់បានបើកឡើងវិញ ១០០% ដូចកាលមុនកូវីដ-១៩ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ខៃ ចិន្តា បានបញ្ជាក់ថា ការមិនទាន់បើកទ្វាររបស់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន គឺដោយសារ៖ ទី១-កត្តាខ្វះទុន បើកឡើងវិញ ព្រោះថាការបើកសណ្ឋាគារ និងផ្ទះសំណាក់ ត្រូវការថវិកាគួរសមដែរ ទៅតាមប្រភេទអាជីវកម្មផ្ទះសំណាក់ សណ្ឋាគារតាមលំដាប់, ទី២-ខ្វះបុគ្គលិកជំនាញ អ្នកគ្រប់គ្រងជាដើម ព្រោះថារយៈពេលដែលបិទទ្វារក្នុងពេលកូវីដនេះ គឺបុគ្គលិកជំនាញទេសចរណ៍ គាត់ទៅធ្វើការកន្លែងផ្សេង និងមួយទៀតដែរ ភ្ញៀវទេសចរបរទេស ដែលមកស្រុកខ្មែរក៏មានកម្រិតដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អីចឹងអ្នកដែលមិនទាន់បើកទ្វារ ដោយសារគាត់មិនទាន់សង្ឃឹមថា បានភ្ញៀវគួរសម ដើម្បីទប់ទល់នឹងចំណាយ ធ្វើឱ្យទន្ទឹងចាំមើលបន្តិចទៀត។ ហេតុនេះបានជាយើងឃើញថាសណ្ឋាគារ ឬផ្ទះសំណាក់បើកជាបណ្តើរៗ គឺមិនមែនបើកក្នុងមួយខែ ឬបើកស្រុះគ្នានៅក្នុងឆ្នាំនេះទេ។ បើតាមការលើកឡើបន្ថែមរបស់ អ្នកស្រី ខៃ ចិន្តា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ មូលដ្ឋានអាជីវកម្មទេសចរណ៍សរុបនៅកម្ពុជាមានជិត ៨ពាន់អាជីវកម្ម ក្នុងនោះ ៦៨១អាជីវកម្ម ដែលស្មើនឹង ៨.៦៣% បានកំពុងផ្អាកអាជីវកម្ម និង ៥២៤អាជីវកម្ម ឬប្រមាណ៦.៦៤% បានបិទអាជីវកម្ម។ ក្នុងនោះដែរខេត្តសៀមរាប ដែលមានមូលដ្ឋានអាជីវកម្ម ១១៩៦ ក្នុងនោះ អាជីវកម្ម៦៥១ នៅបន្តផ្អាក និងបិទទ្វារ៕

អត្ថបទទាក់ទង