សារព័ត៌មានមហាខ្មែរ

ចាយច្រើនគួរសម! ភ្ញៀវទេសចរ​ចំណាយ​ថវិកាសរុប​ ១០០លានដុល្លារ​ ដើរកម្សាន្តកាល​ថ្ងៃឈប់​សម្រាក​សងចូលឆ្នាំ​

11

ភ្នំពេញ៖ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ក្រសួងទេសចរណ៍ បានឲ្យដឹងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ថា ភ្ញៀវទេសចរបានចំណាយលើដំណើរកម្សាន្ត កាលពីថ្ងៃឈប់សម្រាកសងចូលឆ្នាំកន្លងទៅ ប្រមាណ ១០០លានដុល្លារអាមេរិក នៃចំនួនភ្ញៀវទេសចរសរុប ១.៤លាននាក់ ដែលបានដើរកម្សាន្តនៅទូទាំងប្រទេស ។

លោកបន្តថា ក្នុងចំណោមភ្ញៀវទេសចរចំនួន ១.៤លាននាក់នេះ មានត្រឹមតែ ១០ភាគរយទេ ដែលជាភ្ញៀវទេសចរបរទេស។ លោកអះអាងថា ទំហំនៃការចាយវាយទាំងនេះ បានជួយជំរុញចរន្តសេដ្ឋកិច្ចក្នុងប្រទេសមួយដ៏ល្អ ខណៈដែលទេសចរបរទេស ត្រូវបានធ្លាក់ចុះទាំងស្រុង ក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ជាសកលនេះ។

ទន្ទឹមនឹងសេដ្ឋកិច្ចធ្លាក់ចុះនេះ រដ្ឋាភិបាលកម្ពុជា តាមរយៈសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញដល់វិស័យកសិកម្មឲ្យបង្កើនការដាំដុះ និងផលិតកសិផលនានាឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងសម្រុកនាំចេញ ដើម្បីជួយស្តារសេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទទាក់ទង