ដំណឹងល្អ! Cambodia Angkor Air នឹងភ្ជាប់ជើងហោះហើររវាងកម្ពុជា វៀតណាម និងព្រះសីហនុ សៀមរាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Cambodia Angkor Air នឹងភ្ជាប់ជើងហើរឡើងពីខេត្តសៀមរាប ទៅខេត្តព្រះសីហនុ និងខេត្តដាណាងប្រទេសវៀតណាម ចាប់ពីដើម ខែកក្កដាតទៅ ដើម្បីផ្សារភ្ជាប់ភ្ញៀវទេសចរគ្នាទៅវិញ ទៅមករវាងតំបន់ទាំងបី បន្ទាប់ពីអាក់ខានអស់រយៈពេល២ឆ្នាំ ដោយការរាតត្បាតនៃជំងឺកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជើងហោះហើររវាងខេត្តសៀមរាប និងខេត្តដាណាង ប្រទេសវៀតណាម នឹងចាប់ផ្តើមតភ្ជាប់ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តាមរយៈជើងហោះហើរដំបូងលេខ K៦៨៤០ ដោយចាកចេញពីខេត្តសៀមរាបនាវេលាម៉ោង១៥និង៣៥នាទី ដែលចំណាយពេល ២ ម៉ោងដើម្បីទៅដល់ ខេត្តដាណាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការបើកឡើងវិញនេះ ក្រុមហ៊ុនធ្វើការហោះហើរបីលើក ក្នុងមួយសប្ដាហ៍ ហើយនឹងបង្កើនរហូតដល់ ប្រាំជើងក្នុងមួយសប្ដាហ៍ចាប់ពីខែកញ្ញា ឆ្នាំ ២០២២ និង បន្ថែមរហូតដល់រៀងរាល់ថ្ងៃនាពេលដ៍ខ្លីខាងមុខនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកលៀវ មិញជុង អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរ អ៊ែរ មានប្រសាសន៍ថា ក្រុមហ៊ុនកម្ពុជាអង្ករអ៊ែ ជាអាកាសចរជាតិ និងអាកាសចរតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្របញ្ញាក់សុវត្ថិភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីស្ថាប័នអន្តរជាតិហៅកាត់ អាយអូសា (IOSA) យើងមានក្តីសោមន្សសរីករាយបំផុត ក្នុងការធ្វើជាស្ពានតភ្ជាប់ក្នុងការផ្លាស់ប្តូរ វប្បធម៌ សេដ្ឋកិច្ច និងទេសចររវាងប្រទេសកម្ពុជា និង ប្រទេសវៀតណាម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំង ដែលបានផ្តល់សេវាកម្មយ៉ាងច្រើន រវាងប្រទេសទាំងពីររហូតដល់ជាង៣០ជើងហោះហើរ ក្នុងមួយសប្ដាហ៍ មានដូចជា ពីទីក្រុងភ្នំពេញ ទៅទីក្រុងហូជីមិញ និងទីក្រុងហាណូយ ពីខេត្តសៀមរាប ទៅទីក្រុងហូជីមិញ និងខេត្តដាណាង ពីខេត្តព្រះសីហនុ ទៅទីក្រុងហូជីមិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្តសៀមរាប និងខេត្តដាណាង គឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញក្នុងតំបន់ឥណ្ឌូចិន ដែលត្រូវបានយាយី ដោយសារជំងឺឆ្លងកូវីដ១៩ រយះពេល២ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកជើងហោះហើររវាង ខេត្តសៀមរាប និងក្រុងព្រះសីហនុ នឹងចាប់ផ្តើមពីថ្ងៃទី២ ខែកក្កដា ដោជើងហោះហើរដំបូងលេខK៦១៣១ ហោះចេញខេត្តសៀមរាបវេលាម៉ោង១៥ និង១០នាទីទៅក្រុងព្រះសីហនុ ដោយចំណាយពេល១ម៉ោង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការតភ្ជាប់ជើងហើរជាថ្មីនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការស្តារ និងជំរុញឡើងវិញ នូវសហប្រតិបត្តិការណ៍សេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យទេសចរណ៍សម្រាប់ខេត្តទាំងពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ មានតែក្រុមហ៊ុន អង្គរអ៊ែរតែមួយគត់ ដែលផ្តល់សេវាកម្មដឹកជញ្ជូនផ្លូវអាកាស សម្រាប់ជើងហោះហើរក្នុងស្រុក ដោយហោះហើររៀងរាល់ថ្ងៃរវាងទីក្រុងភ្នំពេញ និងសៀមរាប តាំងពីខែកុម្ភៈ ឆ្នាំ២០២២។
សម្រាប់ការហោះហើរ រវាងខេត្តសៀមរាប និងខេត្តព្រះសីហនុមានជើងហើរហោះបីជើងក្នុងមួយសប្តាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកលៀវ មិញជុងបានលើកឡើងថា ក្រុមហ៊ុននឹងបង្កើនចំនួនជើងហោះហើរបន្ថែមទៀត សម្រាប់ផ្លូវហោះហើរទាំងពីរនេះ ជាពិសេសនឹងបន្ថែមឱ្យមានការហោះហើរ រៀងរាល់ថ្ងៃរវាងខេត្តសៀមរាប និងខេត្តព្រះសីហនុ ចាប់ពីខែសីហា ឆ្នាំ២០២២៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង