បញ្ហាប្រឈមថ្មីក្នុងពេលកូវីដ ១៩ ខណៈរដ្ឋាភិបាលប្រកាសអនុវត្តន៍ប្រមូលពន្ធលើចំណេញមូលធននៅឆ្នាំក្រោយ
រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា ដែលមានអគ្គនាយកដ្ឋានពន្ធដារជាសេនាធិការ បានប្រកាសចាប់ផ្ដើមអនុវត្តន៍ប្រមូលពន្ធលើចំណេញមូលធនចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១ តទៅបន្ទាប់ពីពន្យារពេលអស់កន្លះឆ្នាំ ។ ការប្រកាសបែបនេះត្រូវបានអ្នករកស៊ី ផ្នែកអចលនទ្រព្យលើកឡើងថា វាជាបញ្ហាប្រឈមួយទៀតក្នុងពេលកូវីដ ១៩ នេះ ព្រោះ ជាក់ស្ដែងទាំងអស់គ្នាកំពុងជាប់ដៃក្នុងការទប់ទល់ជាមួយនឹងវិបត្តិសាកល ហើយនៅពេល រដ្ឋាភិបាលបន្ថែមមកទៀត វាធ្វើឱ្យជួបផលលំបាកមួយចំនួនទៀត ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា បានលើកឡើងថា នេះជាគោលនយោបាយដែលរដ្ឋាភិបាលបានដាក់ចេញទៅហើយ ក៏ប៉ុន្តែបើតាមទស្សនៈផ្ទាល់ខ្លួនរបស់លោកវាជាបញ្ហាប្រឈមួយទៀតក្នុងពេលកូវីដ ១៩ នេះ ជាក់ស្ដែងដូចបានឃើញហើយ ក្នុងពេលនេះ គឺពួកយើងទាំងអស់កំពុងជាប់ដៃជាប់ ជើងក្នុងការទប់ទល់ជាមួយនឹងវិបត្តិសាកលហើយនៅពេលរដ្ឋាភិបាលបន្ថែមមកទៀតវា ធ្វើឱ្យជួបផលលំបាកមួយចំនួន ។លោកបន្តថា បើសិនជាអាច សូមរដ្ឋាភិបាលបន្ថែមការពន្យារពេលទៅពេលវេលា សមស្របណាមួយនោះ វាជាការល្អប្រសើរ នឹងធ្វើឱ្យរកស៊ីនៅកម្ពុជាកាន់តែទទួលបាន ភាពវិជ្ជមានដ៏សំខាន់ និងសប្បាយចិត្តទាំងអស់គ្នា ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារដែលជាអ្នកប្រមូលចំណូលពន្ធ ក្នុងស្រុកថា តាមពិតទៅការប្រមូលពន្ធលើចំណេញមូលធនរបស់អគ្គនាយក ដ្ឋានពន្ធដារ ផ្ដើមអនុវត្តន៍តាំងពីខែកក្កដា ២០២០ម្ល៉េះ ប៉ុន្តែអគ្គនាយកដ្ឋានត្រូវការពេលវេ លា ដើម្បីផ្សព្វផ្សាយពីសារនេះឱ្យដល់ប្រជាពលរដ្ឋ និងអ្នកជាប់ពន្ធជាមុនសិនទើបសេចក្ដី ប្រកាសនេះ ត្រូវបានពន្យារដល់ទៅដើមឆ្នាំក្រោយ ។
បើតាមអគ្គនាយដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា អត្រាពន្ធលើ ចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០ភាគរយ ។ អ្នកជាប់ពន្ធត្រូវបានអនុ ញ្ញាតឱ្យជ្រើសរើសវិធីគណនាចំណេញមូលធនណាមួយក្នុងចំណោមវិធីទាំង ២ រួមមាន៖
ទី ១ វិធីកាត់កងចំណាយតាមការកំណត់ ដែលត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់កងចំណាយ ៨០ភាគរយ នៃប្រាក់ចំណូលដែលទទួលបានពីការលក់ ឬផ្ទេរទ្រព្យ និងទី ២ វិធីកាត់កង តាមចំណាយជាក់ស្តែង ដែលត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់កងចំណាយដែលបានកើត ឡើងជាក់ស្តែង ។
តាមសម្រង់សម្ដីរបស់លោក គង់ វិបុល អគ្គនៃអគ្គនាយកពន្ធដារ លើកឧទាហរណ៍ ថា បើអ្នកលក់ដីបាន ១លានដុល្លារ សម្រាប់វិធីទី ១ យើងមិនមែនយកពន្ធលើ ១ លាន ដុល្លារនេះទេ ។ យើងអនុគ្រោះឱ្យគាត់កាត់កងចំណាយដល់ទៅ ៨០% ។ មានន័យថា គាត់ចំណេញតែ ២០ម៉ឺនទេ ហើយជាប់ពន្ធ ២០ភាគរយនៃ ២០ម៉ឺនដុល្លារអញ្ចឹងអ្នកលក់ដី ១លានដុល្លារនោះ គឺត្រូវបង់ពន្ធត្រឹមតែ ៤ម៉ឺនប៉ុណ្ណោះ ។
លោកបន្តថា ការអនុវត្តពន្ធលើចំណេញមូលដ្ឋានននេះ គឺធ្វើឡើងដូចទៅនឹងប្រ ទេសដទៃផ្សេងទៀត ប៉ុន្តែអត្រាពន្ធលើចំណេញមូលធនរបស់គេ មានរហូតដល់ ៤០ភាគ រយ ទៅ ៥០ភាគរយឯណោះ ដូចជាប្រទេសបារាំង និងអូស្ត្រាលី ។
ដោយឡែកអ្នករកស៊ីផ្នែកអចលនទ្រព្យមួយរូបបាននិយាយថា ការប្រមូលពន្ធលើ ចំណេញមូលធនមិនជាបញ្ហាអ្វីទេសម្រាប់ក្រុមហ៊ុនដែលរកស៊ីចុះបញ្ជីត្រឹមត្រូវ ខ្លាចតែក្រុម ហ៊ុនដែលរកស៊ីតូចតាច និងមិនបានចុះបញ្ជីត្រឹមត្រូវតែប៉ុណ្ណោះ ។
ជាមួយគ្នានេះដែរលោក វ៉ា វីរៈ ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Fortuna Investmen បានសរសេរសារនៅលើផេកហ្វេសប៊ុករបស់ខ្លួនថា «ចំពោះអចល នទ្រព្យ ការគណនាពន្ធលើចំណេញមូលធន គឺមានលក្ខណៈសាមញ្ញបំផុត ដោយយកតែតម្លៃអចលនទ្រព្យដែលលក់បានទាំងមូល (ទោះបីជាចំណេញប៉ុន្មានក៏ដោយ) គុណនឹង ២០% គុណនឹងអត្រាពន្ធ ២០% ឬសរុបស្មើនឹង ៤% ៕