កម្ពុជា ត្រូវការពេល៣ឆ្នាំ ស្ដារវិស័យទេសចរណ៍ត្រឡប់មកធម្មតាវិញ
វិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជា នឹងត្រឡប់មកប្រក្រតីវិញ ក្រោយរយៈពេល៣ឆ្នាំ ដោយសារតែមានផលប៉ះពាល់ពីជំងឺកូវីដ-១៩។នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ទេសចរអន្តរជាតិ មកទស្សនាកម្ពុជា មានត្រឹមតែ ១,២៤៧,៦៨០នាក់ ថយចុះ ៧៤.១% និងទទួលបានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩% ដែលការថយចុះនេះ គឺដោយសាររងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។

ក្រសួងទេសចរណ៍ បានធ្វើការវាយតម្លៃស្ថានភាពទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា តាមសេណារីយ៉ូ ចំនួន២ គឺ ទី១. ប្រើរយៈពេល៣ឆ្នាំ (២០២០-២០២៣), ទី២. ប្រើរយៈពេល៥ឆ្នាំ (២០២០-២០២៥)។
ក្រសួងទេសចរណ៍ បានបន្តថា រយៈពេល៩ខែ ឆ្នាំ២០២០ មានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ដែលបានធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងប្រទេស ថយចុះ ៥១.៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ក្នុងនោះទេសចរជាតិ មានប្រមាណ ៥,៥៦២,៥៣១នាក់ ថយចុះ ៣៨.២% និងទេសចរបរទេស មានប្រមាណ ១,៧២១,៨៧៨នាក់ ថយចុះ ៧២%៕