សារព័ត៌មានមហាខ្មែរ

សមាគមសណ្ឋាគារកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា​ ក្នុងគោលបំណងសិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍខេត្តសៀមរាប

3

សៀមរាប៖ នៅព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២០ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែតុលា របស់សមាគម សណ្ឋាគារកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រធានសមាគមសណ្ឋាគារកម្ពុជា ប្រធានសមាគមសណ្ឋាគារកម្ពុជាខេត្តសៀមរាប!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ខេត្តសៀមរាប និងលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកស្រី អភិបាលរង នៃគណៈអភិបាលក្រុង លោក លោកស្រី ម្ចាស់សណ្ឋាគារ ដែល ជាសមាជិក សមាជិកាសមាគមសណ្ឋាគារ សរុបចំនួន ១០០ នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កិច្ចប្រជុំនេះក្នុងគោលបំណងសិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍខេត្តសៀមរាប ដើម្បីផ្តល់ចំណេះដឹង លើកទឹកចិត្តដល់សមាជិកក្នុងខេត្តសៀមរាប បន្តអាជីវកម្មរបស់ខ្លួនទៅមុខ ទោះបីជាស្ថិតនៅក្នុងកំឡុងពេលវិស័យទេសចរណ៍ធ្លាក់ចុះយ៉ាងខ្លាំងព្រោះទទួលរងប៉ះពាល់នូវវិបត្តិកូវីដ១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងនេះទៅទៀតគឺដើម្បីស្វែងរកសមាជិកបន្ថែមទៀតក្នុងខេត្តសៀមរាប។ សមាគមមានឆន្ទៈប្រមូលសមាជិកដែលពាក់ពន្ធ័ក្នុងវិស័យទេសចរណ៍ ដើម្បីធ្វើការក្នុងសំលេងតែមួយ ក្នុងគោលដៅលើកស្ទួយវិស័យទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជាអោយកាន់តែ ល្បីរន្ទឺ និង ប្រសើរឡើងនៅលើពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អភិបាលរងខេត្តបានបញ្ជាក់ផងដែរថាវិស័យទេសចរណ៍ គឺជាវិស័យងាយរងគ្រោះពីឥទ្ធិពលជំងឺកូវីដ-19ហើយបាន និងកំពុង ទទួលឥទ្ធិពលអវិជ្ជមានលើវិស័យទេសចរណ៍ សកលលោក ដូចនេះ យើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់ និងបង្ការជំងឺនេះ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ ព្រោះថា «ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិក៏ដោយការធ្វើដំណើរនៅតែអាចមាន តែត្រូវអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារវិបត្តិកូវីដ-១៩ បានធ្វើឱ្យមានការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកទេសចរ ឱ្យងាកមករកការដើរកម្សាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូ-ទេសចរណ៍ និងតំបន់ធម្មជាតិនានា កាន់តែច្រើនឡើង ដែលបានធ្វើឱ្យវិស័យទេសចរណ៍ជនបទ បានចូលរួមចំណែកក្នុងការទប់ស្កាត់ចំណាកស្រុក តាមរយៈការបង្កើតការងារ ការអភិរក្សនិងលើកកម្ពស់វប្បធម៌ បេតិកភ័ណ្ឌ និងទំនៀមទំលាប់ប្រពៃណី ការពារ និងថែរក្សាធនធានធម្មជាតិ ព្រមទាំងនាំមកនូវនវានុវត្តន៍ និងគំនិតឆ្នៃប្រឌិតដល់ប្រជាពលរដ្ឋមូលដ្ឋាន៕

អត្ថបទទាក់ទង