ប្រេងម៉ាស៊ូត ថ្លៃជាងសំាង បំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់យានយន្តដែលកំពុងប្រើប្រាស់យានយន្តប្រើម៉ាស៊ូត មានការខកចិត្ត ក្រោយប្រេងប្រភេទនេះ ស្រាប់តែហក់ឡើងខ្ពស់ជាងប្រេងសាំងធម្មតា។ តើដឹងទេថា ហេតុអ្វីបានជា ម៉ាស៊ូត មានតម្លៃថ្លៃជាងប្រេងសាំងធម្មតានាពេលនេះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្ដីពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅកម្ពុជាពីថ្ងៃទី ២១-៣០ មេសា តម្លៃលក់រាយសម្រាប់ម៉ាស៊ូត គឺមានតម្លៃ ៥ ៥០០រៀលក្នុង១លីត្រ។ តម្លៃនេះ គឺបានហក់ឡើង ៤០០រៀលក្នុង១លីត្រ ធ្វើឲ្យខ្ពស់ជាងតម្លៃប្រេងសាំងធម្មតាដែលមានត្រឹម ៥ ១៥០រៀលក្នុង១លីត្រ ខណៈនៅមុនឆ្នាំខ្មែរ ប្រេងសាំងធម្មតា និងម៉ាស៊ូត មានតម្លៃប្រហាក់ប្រហែលគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានភាពនេះ បានធ្វើឲ្យអ្នកប្រើប្រាស់យានយន្តប្រភេទម៉ាស៊ូត មានការខកចិត្ត ខណៈប្រេងប្រភេទនេះ មានតម្លៃទាបជាងសាំងធម្មតា ច្រើនឆ្នាំមកហើយ ហើយនោះជាមូលហេតុម្ចាស់យានយន្តខ្លះ បានសុខចិត្តប្ដូររថយន្ត ឬប្ដូរពីប្រើម៉ាស៊ីនសាំង មកម៉ាស៊ីនម៉ាស៊ូតទៀតផង។ តើមានបញ្ហាអ្វីពីក្រោយម៉ាស៊ូត ហក់ឡើងខ្ពស់ជាប្រវត្តិសាស្ត្រលើសាំងធម្មតា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខធិការក្រសួងពាណិជ្ជកម្ម មានហេតុផលមួយចំនួនជាប់ពាក់ព័ន្ធបញ្ហានេះ។ ហេតុផលទី១ ការប្រែប្រួលឡើង ឬចុះលើតម្លៃជាក់ស្ដែងណាមួយនៃប្រេងឥន្ធនៈនៅកម្ពុជា គឺអនុឡោមតាមការប្រែប្រួលហាងឆេងទីផ្សារប្រេងនៅទីផ្សារអន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចនេះ ដូចនៅក្នុងសេចក្ដីជូនដំណឹងដែរ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង ចុះនៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងប៉ុណ្ណោះ។ តាមទីផ្សារអន្តរជាតិ តម្លៃប្រេងឥន្ធនៈ មានតម្លៃ ០,៧៧៦ដុល្លារក្នុង១លីត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ម៉ាស៊ូត តម្លៃ ០,៩៣៦៤ ដុល្លារក្នុង១លីត្រ។ តួលេខនេះ ឃើញថា ម៉ាស៊ូត មានតម្លៃខ្ពស់ស្រាប់ពីទីផ្សារអន្តរជាតិ។ ប៉ុន្តែបើសួរថា ហេតុអ្វីម៉ាស៊ូតទីផ្សារអន្តរជាតិថ្លៃជាងសាំងធម្មតា? គឺមានហេតុផលពាក់ព័ន្ធខ្លះទៀតជាប់ទាក់ទងនឹងយុទ្ធនាការសកល ដែលពិភពលោក ប្រ យុ.ទ្ធ ប្រ ឆាំ.ង នឹងការកាត់បន្ថយជាតិពុលក្នុងខ្យល់ ដែលនៅក្នុងនោះមាននិយាយដល់ការបំភាយជាតិពុលចូលទៅក្នុងបរិយាកាសពីយានយន្តដែលប្រើម៉ាស៊ូត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជាបានចូលរួមយុទ្ធនាការត្រួតពិនិត្យគុណភាពខ្យល់ ជាពិសេសគុណភាពខ្យល់សាធារណៈនៅតាមទីប្រជុំជនធំៗ ដោយតាមដានលើកំហាប់ភាគល្អិតនិចលមានវិជ្ជមាត្រតូចជាង ២,៥មីក្រូម៉ែត្រ(ហៅកាត់ថា PM2.5) ដែលមានការកើនឡើងក្នុងកម្រិតអាចបង្ក ហា និ ភ័.យ ដល់សុខភាពសាធារណៈ និងគុណភាពបរិស្ថាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងន័យនេះ កម្ពុជា បានដាក់ចេញវិធានការណ៍ ៧ចំណុច ក្នុងនោះចំណុចទី២ នៃសារាចរលេខ ០១ សរ ចុះថ្ងៃទី ២ មករា ២០២០ បាននិយាយអំពីការគ្រប់គ្រងគុណភាពប្រេងឥន្ធនៈដែលមានផ្ទុកជាតិស្ពាន់ធ័រខ្ពស់។ ចំណុចទី២ នៃសារាចរនេះ បានចែងថា ចាប់ពីថ្ងៃទី ១ មករា ២០២០ តទៅកម្ពុជា អនុវត្តស្តង់ដារកម្រិតស្ពាន់ធ័រដែលមានក្នុងប្រេងឥន្ធនៈប្រភេទ៣(EURO III)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់ពីថ្ងៃទី ១ មករា ២០២១ តទៅ អនុវត្តស្តង់ដារកម្រិតស្ពាន់ធ័រដែលមានក្នុងប្រេងឥន្ធនៈប្រភេទ៤(EURO IV) និងថ្ងៃទី ១ មករា ២០២៤ អនុវត្តស្តង់ដារកម្រិតស្ពាន់ធ័រដែលមានក្នុងប្រេងឥន្ធនៈប្រភេទ៥(EURO V)។ ចំណុចនេះឯកឧត្តម ប៉ែន សុវិជាតិ បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាផ្ដើមអនុវត្តស្តង់ដា៤ ហើយប្រេងម៉ាស៊ូតដែលនាំចូលកម្ពុជាប្រភេទគុណភាពល្អ និងមានតម្លៃដើមថ្លៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម ប៉ែន សុវិជាតិ៖ “សូមបញ្ជាក់ថាប្រេងម៉ាស៊ូតដែលនាំចូល និង ថ្លៃប្រេងម៉ាស៊ូតយកជាមូលដ្ឋានក្នុងការគណនានេះគឺជាប្រភេទ0,005% ដែលជាប្រភេទម៉ាស៊ូតគុណភាពល្អ ស្របតាមលក្ខខណ្ឌតម្រូវនៃសារាចរលេខ០១ស.រ ចុះថ្ងៃទី២ ខែមករាឆ្នាំ ២០២០”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមបន្តថា ការនាំចូលប្រេងម៉ាស៊ូតដែលមានកំរិតស្ពាន់ធ័រទាបនេះ ជាការចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការបំពុលបរិស្ថាន ដូចមានចែងក្នុងសារាចរ។ ដូច្នេះថ្លៃប្រងម៉ាស៊ូតដែលនាំចូលនេះថ្លៃបន្តិច ប៉ុន្តែអនុលោមតាមស្តង់ដារនៃការអនុវត្តជាអន្តរជាតិ ដែលចូលរួមទាំងការទប់ស្កាត់ការបំពុលបរិស្ថានផងនិងការពារគ្រឿងម៉ាស៊ីនយានយន្តផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង