អ្នករកស៊ីអនឡាញគួរតែអាន! រដ្ឋ នឹង ផា.ក ពិ ន័.យ ទឹកប្រាក់ ១០ លានរៀល ចំពោះអ្នកធ្វើអាជីវកម្ម អនឡាញ ដែលគ្មានលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណ ស្របច្បាប់
ភ្នំពេញ៖ យ៉ាងយូរបំផុត គិតចាប់ពីថ្ងៃទី១ ខែកក្កដា ខាងមុខ ចំពោះរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬក្រុមហ៊ុន ដែលធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលមិនមាន លិខិតអនុញ្ញាត
ឬអាជ្ញាប័ណ្ណពាណិជ្ជ កម្មស្របច្បាប់ នឹង ប្រ ឈ.ម ការ ផា.ក ពិ ន័.យ ជាទឹកប្រាក់ចំនួន ១០ លានរៀល ឬឈានដល់ការដាក់ ទោ.ស តាមផ្លូវច្បាប់។ នេះតាមការឲ្យដឹងរបស់ មន្ត្រីជំនាញ នៃក្រសួងពាណិជ្ជកម្ម។
លោក ឱម តារ៉ារិទ្ធ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅ បានមានប្រសាសន៍ថាៈ មូលហេតុដែលក្រសួង តម្រូវឲ្យអាជីវកម្ម តាមប្រព័ន្ធ អនឡាញទាំងអស់
ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិច ត្រូនិក គឺដើម្បីការពារសិទ្ធិ របស់អ្នកប្រើប្រាស់ទាំងអស់ ខណៈដែលកន្លងមក មានបញ្ហាជាច្រើន រវាងអ្នកលក់ និងអ្នកប្រើប្រាស់។
លោកបានពន្យល់ថាៈ “នៅក្នុងច្បាប់ កាលណា ធ្វើអាជីវកម្ម អត់សុំលិខិត អនុញ្ញាត ឬអាជ្ញាប័ណ្ណ ត្រូវទទួល ផា.ក ពិ ន័.យ បណ្តោះអាសន្ន ជាទឹកប្រាក់ រហូតដល់ ១០ លានរៀល ហើយក្នុងករណី មិនរាងចាល នឹងមានវិធានការផ្សេងទៀត អាចនឹងទៅតុលាការ អាចមានជាប់ទោស ព្រ.ហ្ម ទ.ណ្ឌ…” ។
លោកបានឲ្យដឹងទៀតថាៈ គោលដៅសំខាន់ គឺការគ្រប់គ្រង ការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធ អេឡិចត្រូនិក សំខាន់ជាងគេគឺ សម្រាប់ការពារ ដល់អ្នកប្រើប្រាស់ ព្រោះដូចដឹងហើយថា កន្លងមក មានបញ្ហាច្រើន
ដែលបង្កើតឱ្យមានភាព មិនទុកចិត្តគ្នា រវាងអ្នកប្រើប្រាស់ និងអ្នកលក់ ព្រោះថា ពេលខ្លះ អ្នកទិញ គាត់ទិញឥវ៉ាន់ហើយ នៅពេលទទួល គឺខុសពីការផ្សព្វផ្សាយ និងពេលខ្លះ គេបង់លុយហើយ គេយកឥវ៉ាន់ទៅឲ្យទាន់ពេលជាដើម ។ល។
លោក ឱម តារ៉ារិទ្ធ បានបញ្ជាក់ថាៈ មកដល់ពេលនេះ ជាលើកទី៣ ហើយ ដែលក្រសួងសម្រេច ពន្យារពេល ដល់ម្ចាស់អាជីវកម្ម តាមប្រព័ន្ធអេឡិច ត្រូនិកទាំងអស់ ដោយកន្លងមក ក្រសួងធ្លាប់ បានកំណត់ ឱ្យបានមុនថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២១ និងលើកទី២ ឱ្យបានមុនថ្ងៃទី១ ខែមីនា ឆ្នាំ២០២២
និងលើកទី៣ នេះ ពន្យារហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដោយសារតែភាពមិនច្បាស់លាស់ នៃដំណើរការអាជីវកម្ម និងឥទ្ធិពល នៃការ គំ.រា.ម កំ ហែ.ង ពីការឆ្លងរាលដាល ជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង»។
លោក បានបន្ថែមទៀតថាៈ ការសម្រេចពន្យារពេលបន្ថែមនេះ ដោយសារ ក្រសួង ចង់ផ្តល់ ពេលវេលា គ្រប់គ្រាន់ ដល់ម្ចាស់អាជីវកម្ម តាមប្រព័ន្ធ អេឡិចត្រូនិកទាំងអស់ ត្រៀមខ្លួនឲ្យបាន រួចរាល់ ខណៈនៅពេលមានការ ចុះបញ្ជី ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មត្រឹមត្រូវ នឹងផ្តល់នូវទំនុកចិត្ត និងភាពស្រប ច្បាប់ផងដែរ។
លោកបានបន្ថែមទៀតៈ គិតមកដល់ពេលនេះ ក្រុមហ៊ុន សហគ្រាសធំៗ ពង្រីកអាជីវកម្មបន្ថែម តាមប្រព័ន្ធអនឡាញ ដែលបានដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្ម អេឡិចត្រូនិក មានចំនួនក្រោម ១០០ ខណៈដែលផេក ដំណើរការ ក្នុងការធ្វើអាជីវកម្ម តាមអនឡាញ សរុបចំនួន ប្រមាណ ៤០០ ទៅ ៥០០ ផេក ឯណោះ៕