សម្ដេចតេជោ ហ៊ុន សែនសម្ដែងនូវកាពេញចិត្ត ចំពោះផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ដែលកើតចេញពីសមត្ថភាពស្នាដៃកូនខ្មែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សៀមរាប ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ចំពោះការស្ថាបនាផ្លូវចំនួន៣៨ខ្សែដែលកើតចេញពីសមត្ថភាពស្នាដៃកូនខ្មែរសុទ្ធសាធ ដែលនេះបង្ហាញឱ្យឃើញថា ខ្មែរអាចធ្វើបាន ខ្មែរអាចសាងសង់ផ្លូវថ្នល់ និងស្ពានរបស់ខ្លួនប្រកបដោយគុណភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខែ និងសមិទ្ធផលនៃការស្ដារ កែលម្អដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ សម្ដចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ សម្ដែងនូវការពេញចិត្តផងដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លូវទាំង៣៨ខ្សែនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ដែលបានសាងស្នាព្រះហស្ថ និងស្នាដៃចំពោះជាតិមាតុភូមិ។ សម្ដេចតេជោបានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តសៀមរាបថា «យើងយកកម្ពុជាចិញ្ចឹមកម្ពុជា»តាមរយៈនៃកំណើនសេដ្ឋកិច្ចរបស់ប្រចាំឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងអតិរេកថវិកាដែលខិតខំសន្សំយើងបានប្រើប្រាស់វាទៅកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ និងខេត្តព្រះសីហនុ ហើយនេះគឺជាផ្លែផ្កាដែលបានមកពីសន្តិភាព និងការអភិវឌ្ឍដោយផ្ទាល់តែម្ដងរបស់កម្ពុជា។ សម្ដេចតេជោបានគូសបញ្ជាក់ថា យើងទាំងអស់គ្នាបានដឹងហើយថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនេះ កើតឡើងក្នុង កាលៈទេសៈដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែខិតខំជម្នះរាល់បញ្ហាប្រឈម ផ្សេងៗ ដើម្បីជំរុញស្ថាបនាបណ្តាញខ្សែផ្លូវនេះឱ្យទទួលបានជោគជ័យ។ ដូច្នេះសមិទ្ធផលដ៏ត្រចះត្រចង់ដែលយើងសម្រេចបាននៅពេលនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទុកជាចំណងដៃដ៏ថ្លៃថ្លា ជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប ក៏ដូចជាអ្នកប្រើប្រាស់ផ្លូវដទៃទៀត យកទៅប្រើប្រាស់បម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញគ្រប់ប្រភេទ សំដៅលើកកម្ពស់សេដ្ឋកិច្ច គ្រួសារ និងសេដ្ឋកិច្ចជាតិបានមួយកម្រិតថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងវិញទៀត ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលត្រូវធ្វើដំណើរមកកម្សាន្តក្នុងខេត្ត សៀមរាប ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ដែលរាជរដ្ឋាភិបាល សម្រេចបើកឱ្យប្រារព្ធធ្វើឡើងវិញនៅឆ្នាំនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចតេជោក៏បានស្នើបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ថែរក្សានូវសណ្តាប់ធ្នាប់ល្អនិងរបៀបរៀបរយក្នុង អំឡុងពេលនៃដំណើរកម្សាន្តរបស់ខ្លួន និងត្រូវប្រកាន់ខ្ជាប់ការការពារខ្លួនពីជំងឺកូវីដ-១៩ ផងដែរ និងស្នើឱ្យអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរក្សាឱ្យបាននូវ សុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងគោលការណ៍អនុវត្តន៍អនាម័យល្អឱ្យបាន ត្រឹមត្រូវ ដើម្បីធានាឱ្យបាននូវការកាត់បន្ថយអត្រាឆ្លង ក្នុងអំឡុងពេលនៃការឈប់សម្រាកលំហែកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេសដែរផងដែរ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង