សារព័ត៌មានមហាខ្មែរ

ច្បាប់ថ្មីបើកឱ្យក្រុមហ៊ុនជួលជនបរទេសច្រើនជាមុន ខណៈវិស័យសំណង់កំពុងត្រូវការពលកម្មបន្ថែម

2

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសអនុញ្ញាតឱ្យក្រុមហ៊ុនអាចប្រើប្រាស់កម្លាំងពលកម្មបរទេសបានច្រើនជាមុនខ ប្រសិនបើក្រុមហ៊ុនមិនអាចរកកម្លាំងពលកម្មក្នុងស្រុកគ្រប់គ្រាន់ ខណៈដែលវិស័យសំណង់កំពុងត្រូវការកម្លាំងពលកម្មបន្ថែម។

យោងតាមប្រកាសដែលបានចុះផ្សាយនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ក្រុមហ៊ុនអាចប្រើប្រាស់កម្លាំងកម្មករបរទេសលើសពី ១០ ភាគរយនៃចំនួនកម្លាំងពលកម្មសរុប។ ក្រុមហ៊ុនត្រូវដាក់លិខិតស្នើសុំទៅក្រសួងការងារ ប្រសិនបើក្រុមហ៊ុនមានគោលបំណងប្រើប្រាស់កម្លាំងពលកម្មបរទេសបន្ថែម។
យោងតាមច្បាប់ចាស់ ក្រុមហ៊ុនអាចផ្តល់ការងារដល់ជនបរទេសមិនលើសពី ១០ ភាគរយនៃចំនួនកម្លាំងពលកម្មសរុប។

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្ដម ហេង សួរ បានមានប្រសាសន៍ថា ប្រកាសនេះគឺសមស្របជាមួយនេះនឹងតម្រូវការសេដ្ឋកិច្ច។

ឯកឧត្ដមបន្តថា បច្ចុប្បន្ននេះ មានការខ្វះខាតកម្លាំងពលកម្មក្នុងវិស័យសំណង់ កសិកម្ម ក៏ដូចជាវិស័យកម្សាន្តពេលរាត្រី។ ទោះជាយ៉ាងណា ឯកឧត្ដម មិនមានទិន្នន័យអំពីចំនួនកម្លាំងពលកម្មដែលត្រូវការនេះទេ។
វិស័យសំណង់មានការកើនឡើងយ៉ាងខ្លាំង តាមរយៈការវិនិយោគជាបន្តបន្ទាប់។ យោងតាមតួលេខពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងអំឡុងពេល ៦ ខែដើមឆ្នាំនេះ ក្រសួងបានអនុម័តគម្រោងវិនិយោគជាង ២៥០០គម្រោង ដែលមានតម្លៃប្រមាណជា ៣,៨ ពាន់លានដុល្លារ។

របាយការណ៍ដដែលបានឱ្យដឹងថា ក្រុមហ៊ុនចិននាំមុខគេក្នុងការវិនិយោគវិស័យនេះ ដែលផ្តល់ការងារជាង ១៧០.០០០ នាក់នៅទូទាំងប្រទេសក្នុងមួយថ្ងៃៗ។

អត្ថបទទាក់ទង