ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ចង់បានការបន្ថូរបន្ថយបន្ថែមពីរដ្ឋាភិបាល
រដ្ឋាភិបាលកម្ពុជាបានផ្តល់ការបន្ធូរបន្ថយពន្ធដល់វិស័យមួយចំនួននៅឆ្នាំនេះក្នុងគោលបំណងព្យាយាមជួយទូទាត់ការខាតបង់ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។ ក្នុងនោះរួមមានអាជីវកម្មដែលទាក់ទងនឹងទេសចរណ៍។ ប៉ុន្តែសណ្ឋាគារនៅទូទាំងកម្ពុជានៅតែជួបការលំបាក។ ប្រសិនបើអ្វីៗមិនមានការផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ ម្ចាស់សណ្ឋាគារជាច្រើននិយាយថាពួកគេមិនមានជម្រើសអ្វីផ្សេងក្រៅពីបិទទ្វាឈប់រកស៊ីនោះឡើយ។
នៅក្នុងខែកុម្ភៈឆ្នាំនេះ ការបន្ធូរបន្ថយពន្ធត្រូវបានផ្តល់ជូនដល់សណ្ឋាគារ និងផ្ទះសំណាក់នានានៅទូទាំងខេត្តសៀមរាបដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ដែលគួរអោយខ្លាចនិងធ្វើអោយមានកង្វះខាតវិស័យទេសចរណ៍។ បន្ទាប់ពីប៉ុន្មានខែកន្លងផុតទៅ ព្រំដែនបានបិទខណៈដែលការរាតត្បាតបានបន្តបង្កការបំផ្លិចបំផ្លាញពាសពេញពិភពលោក ដោយជំរុញរដ្ឋាភិបាលឱ្យផ្តល់ការបន្ធូរបន្ថយពន្ធដល់អាជីវកម្មផ្អែកលើទេសចរណ៍នៅទូទាំងប្រទេសដែលជាផ្នែកសំខាន់មួយនៃឧស្សាហកម្មសសរស្តម្ភ។
ការបន្ធូរបន្ថយពន្ធកំពុងជួយដល់អាជីវកម្មនៅទូទាំងប្រទេស។ ទោះយ៉ាងណា អាជីវកម្មជាច្រើនបានរាយការណ៍ថា វានៅតែមានការធ្លាក់ចុះ ពីព្រោះពួកគេនៅតែ (ក្នុងករណីខ្លះ) ត្រូវបង់ថ្លៃឈ្នួលពេញលេញ ។
លោក Remi Dee អគ្គនាយកសណ្ឋាគារ Villa Langka ក្នុងរាជធានីភ្នំពេញបាននិយាយថា៖ «យើង ពិតជាអរគុណដែលរដ្ឋាភិបាលអាចផ្តល់ឱ្យយើងនូវការបន្ធូរបន្ថយពន្ធហើយពួកគេក៏បានប្រាប់យើងផងដែរថាអាជ្ញាប័ណ្ណទេសចរណ៍របស់យើងសម្រាប់ឆ្នាំ ២០២១ នឹងមិនគិតថ្លៃទេ។ រដ្ឋាភិបាលក៏បានបានណែនាំថាម្ចាស់ដីឬផ្ទះគួរតែជួយអ្នកជួលនៅក្នុងឧស្សាហកម្មទេសចរណ៍ដោយបន្ថយតម្លៃជួល តែមិនមែនម្ចាស់ផ្ទះទាំងអស់ធ្វើតាមអនុសាសន៍ទាំងនេះទេ។
លោកបានបន្តថា៖ «សណ្ឋាគាររបស់យើងត្រូវបានបែងចែកជាពីរសាខា។ មានន័យថាយើងមានម្ចាស់ដីពីរដាច់ដោយឡែក និងកិច្ចសន្យាពីរផ្សេងគ្នា។ ម្ចាស់ដីម្នាក់ក្នុងចំណោមម្ចាស់ដីទាំងនោះកំពុងផ្តល់ឱ្យយើងនូវការបញ្ចុះតម្លៃ ៣០ ភាគរយលើថ្លៃឈ្នួលជួលហើយបានធ្វើតាំងពីខែមេសា។ ម្ចាស់ផ្ទះផ្សេងទៀតបដិសេធមិនជួយយើងទាល់តែសោះ។ យើងបានជួបពួកគេហើយស្នើសុំជំនួយជាច្រើនដងប៉ុន្តែពួកគេនៅតែបដិសេធមិនផ្តល់ការបញ្ចុះតម្លៃ ទោះបីជា ១០ ឆ្នាំមកនេះ យើងតែងតែបង់ថ្លៃឈ្នួលដីជាទៀងទាត់ក៏ដោយក្តី»។
ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់កំពុងស្រែករកជំនួយបន្ថែម។ ពួកគេនៅតែបើកប្រាក់ឲ្យកម្មករនិយោជិក និងចំណាយផ្សេងៗ ដោយមិនមានអតិថិជន ពីព្រោះវាជាការតស៊ូសម្រាប់អ្នកទេសចរណ៍ក្នុងការចូលទៅក្នុងប្រទេស។
លោកថា៖ «រដ្ឋាភិបាលអាចជួយយើងបានដោយអនុញ្ញាតឱ្យប្រជាជនធ្វើអាជីវកម្មដោយមិនមានប្រាក់បញ្ញើច្រើន។ ប្រាកដណាស់ ទេសចរណ៍ទ្រង់ទ្រាយធំនឹងមិនវិលត្រឡប់មកវិញក្នុងរយៈពេលវែង ប៉ុន្តែមុនពេលមានជំងឺកូវីដ-១៩ ភ្ញៀវរបស់យើង ២៥ ភាគរយបានមករកស៊ីនៅទីនេះ។ យើងក៏មានការបញ្ចុះតម្លៃខ្លះទៅលើវិក្កយបត្រអគ្គិសនីរបស់យើងដែរ ប៉ុន្តែវាស្មើត្រឹមតែពីរបីដុល្លារប៉ុណ្ណោះ។ ការបញ្ចុះតម្លៃកាន់តែច្រើននឹងត្រូវបានកោតសរសើរ ពីព្រោះយើងនៅតែបើក និងលក់បន្ទប់ក្នុងអត្រាទាបបំផុត ដូច្នេះប្រាក់ចំណូលរបស់យើងត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ប៉ុន្តែការចំណាយរបស់យើងនៅតែខ្ពស់» ។
លោកបានបន្ថែមថា៖ «មុនពេលមានរោគរាតត្បាត ខ្ញុំទទួលបន្ទុកសណ្ឋាគារចំនួន ៣ ។ ដែលបន្ទាប់មក យើងបានបិទសណ្ឋាគារ ២ រួចហើយ។ សណ្ឋាគាទី ៣ នៅតែអាចរស់បានមួយឆ្នាំទៀត ប៉ុន្តែទាល់តែមានតែការខិតខំនិងជំនួយពីម្ចាស់ដីនិងរដ្ឋាភិបាល ។
ការដាក់ពន្ធប្រចាំខែ និងឯកសារអេឡិចត្រូនិចអាករគឺនៅតែត្រូវបានទាមទារក្នុងកំឡុងពេលលើកលែង និងអង្គភាពលើកលែងពន្ធនៅតែតំរូវអោយបង់ពន្ធចំណូលប្រចាំឆ្នាំរបស់ពួកគេសម្រាប់ឆ្នាំ ២០១៩ មុនដំណាច់ខែមីនាឆ្នាំ ២០២០ ។ ទោះយ៉ាងណា អង្គភាពដែលត្រូវបង់ពន្ធប្រាក់ចំណេញបន្ថែមត្រូវបានអនុញ្ញាតិឱ្យធ្វើដូច្នេះក្នុងការបង់រំលស់ប្រចាំខែចាប់ពីពេលនេះដល់ខែវិច្ឆិកា៕ ប្រភព៖ Khmer Times