សារព័ត៌មានមហាខ្មែរ

សម្រាប់ឆ្នាំ ២០២១ វិស័យហេដ្ឋារចនាសម្ព័ន្ធទទួលបានចំណែកថវិកាជាតិជិត ៦០០ លានដុល្លារ

6

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៤ តុលា កន្លងមកនេះ បានអនុម័តថវិកាជាតិសម្រាប់ចំណាយនៅឆ្នាំ២០២១ ប្រមាណ ៨.១ ពាន់លានដុល្លារ ដោយក្នុងនោះ វិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទទួលបានជិត ៦០០ លានដុល្លារ ឬ ខ្ពស់លំដាប់ថ្នាក់ទី ៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមលទ្ធផលនៃប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបានវិភាជន៍ថវិកាជាតិ នៅលេខរៀងទី ៣ បន្ទាប់ពី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការពារជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាងបានបង្ហាញថា ក្នុងឆ្នាំ២០២១ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបានវិភាជន៍ថវិកា ២ ៣៩៦ ១៩៥ លានរៀល ឬសមមូលនឹង ៥៨៦ លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរ យោងតាមសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ រដ្ឋគ្រោងនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ៦២៩ គម្រោង ដោយនឹងប្រើថវិការដ្ឋជាង ១២ ប៊ីលានដុល្លារអាមេរិក៕

អត្ថបទទាក់ទង