សារព័ត៌មានមហាខ្មែរ

ពន្ធលើចំណេញមូលធន ត្រូវបានរាជរដ្ឋាភិបាលពន្យារពេលអនុវត្ត ១ឆ្នាំទៀត

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ពន្យារ​ការ​យក​ព​ន្ឋ​លើ​ចំណេញ​មូលធន​រយៈពេល​១​ឆ្នាំ​ទៀត រហូត​ដល់​ដើមឆ្នាំ​២០២២ ដើម្បី​ទុក​ពេលវេលា​គ្រប់គ្រាន់​ដល់​អ្នក​ជាប់ពន្ធ និង​សាធារណជន​ទាំងអស់ ដើម្បី​ស្វែង​យល់​ឲ្យ​កាន់តែ​ច្បាស់​នូវ​បទ​ប្បញ្ញត្ដិ ស្ដី​ពី​ពន្ធ​លើ​ចំណេញ​មូលធន ព្រមទាំង​ជា​ការ​ត្រៀមខ្លួន​ចូលរួម​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​ឲ្យ​មាន​ភាព​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២២​តទៅ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នេះ​បើ​យោង​តាម​លិខិត​របស់​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២២ តុលា ២០២០ ក្រោយ​ពី​មាន​ចំណារ​ឯកភាព​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០៩ តុលា ២០២០ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជា​ការ​កត់សម្គាល់ ការ​សម្រេច​ពន្យារពេល​ការ​អនុវត្ត​យក​ព​ន្ឋ​លើ​ចំណេញ​មូលធន​ពី​សំណាក់​រាជរដ្ឋាភិបាល​ខាងលើ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​មជ្ឈដ្ឋាន​និង​ពលរដ្ឋ​មួយ​ចំនួន ពិសេស​ក្រុម​អ្នក​រកស៊ី​អចលនទ្រព្យ​បាន​ប្រតិកម្ម​និង​សំណូមពរ​រាជរដ្ឋាភិបាល​ពន្យារពេល​សិន​នៅ​គ្រា​ដែល​កំពុង​ជួប​នូវ​វិបត្តិ​កូ​វី​ដ​១៩ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទាក់ទង​ទៅ​នឹង​ព​ន្ឋ​ចំណេញ​មូលធន​២០​ភាគរយ ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ថា​នឹង​ចាប់​អនុវត្តន៍​ពី​ថ្ងៃ​ទី​០១ មក​រា ២០២១ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​ថ្ងៃ​ទី​០១ មក​រា ២០២២​វិញ​នោះ​ដែរ លោក​កែន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ធ្លាប់​បាន​គូសបញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​បាន​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៃ​ស្ថាប័ន​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ពន្ធ​ចំណេញ​មូលធន ២០​ភាគរយ លើ​ការ​លក់​អចលនវត្ថុ​នឹង​ត្រូវ​ប្រមូល តែ​ក្នុង​ករណី​ប្រតិបត្តិការ​លក់​អចលនវត្ថុ​ណា ដែល​ទទួល​បាន​ប្រាក់​ចំណេញ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ក្នុង​ករណី​ប្រតិបត្តិការ​លក់​អចលនវត្ថុ​ណា ដែល​មិន​ទទួល​បាន​ប្រាក់​ចំណេញ​នោះ នឹង​មិន​ជាប់​កាតព្វកិច្ច​ពន្ធ​នេះ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បញ្ជាក់​ថា “​រាជរដ្ឋាភិបាល​នឹង​មានការ​លើកលែង ចំពោះ​ការ​លក់ ឬ​ផ្ទេរ​ទ្រព្យ​មួយ​ចំនួន ដូច​ជា ប្រភេទ​ទ្រព្យ​ដែល​ជា​កម្មសិទ្ធិ​ស្ថាប័នរដ្ឋ ទ្រព្យ​កម្មសិទ្ធិ​បេសកកម្ម​ការទូត​បរទេស ឬ​កុងស៊ុល​បរទេស និង​អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​ប្រតិបត្តិការ​បច្ចេកទេស នៃ​រដ្ឋាភិបាល​ដទៃ​”​។​លោក​បន្ត​ថា “​ការ​អនុវត្ត​នេះ​រួម​ជាមួយ​និវាសដ្ឋាន​ដែល​ជា​គោល​ដើម របស់​អ្នក​ជាប់ពន្ធ​ដែល​បាន​កាន់កាប់ និង​រស់នៅ​រយៈពេល​៥​ឆ្នាំ​ ​ក៏​នឹង​ទទួល​បានការ​លើកលែង​ពន្ធ​នេះ​ដែរ ប៉ុន្ដែ​លើកលែងតែ​សម្រាប់​ការ​លក់​អចលនវត្ថុ​ទី​មួយ​ប៉ុណ្ណោះ មិន​អាច​អនុវត្ត​ចំពោះ​ការ​លក់​អចលនវត្ថុ​ទី​២​ឬ​ទី​៣​នោះ​ទេ​”​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​កែន សម្បត្តិ​បាប​បញ្ជាក់​ផង​ដែរ​ថា ការ​ផ្ទេរ​អចលនទ្រព្យ រវាង​សាច់ញាតិ​ដែល​មានការ​លើកលែង​នៅ​ក្នុង​ពន្ធ​ប្រថាប់ត្រា ក៏​នឹង​ទទួល​បានការ​លើកលែង​លើ​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​ផង​ដែរ​។ ដូច​ជា ការ​ទទួល​សិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​ពី​សាច់ញាតិ​រវាង​ឪពុក​– ម្តាយបង្កើត និង​កូនបង្កើត រវាង​ប្តី និង​ប្រពន្ធ និង រវាង​យាយ​–​តា​បង្កើត និង​ចៅ​បង្កើត​ជាដើម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក​គង់ វិបុល​ក៍​ធ្លាប់​បាន​ពន្យល់​ផង​ដែរ​ថា ការ​កំណត់​យក​អត្រាពន្ធ​ថេរ​២០​ភាគរយ លើ​ប្រាក់​ចំណេញ​មូលធន​នេះ មិន​មាន​ន័យ​ថា រដ្ឋ​យកពន្ធ​២០​ភាគរយ ពី​ប្រាក់​ចំណេញ​ទាំងមូល​នោះ​ទេ ពោល​គឺ​រដ្ឋ​យក​តែ​២០​ភាគរយ នៃ​តម្លៃ​អចលនទ្រព្យ​ដែល​លក់​បាន​នោះ​ប៉ុណ្ណោះ ដើម្បី​យក​គណនា​គិត​ពន្ធ​២០​ភាគរយ ដែល​បាន​កំណត់​ក្នុង​ច្បាប់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឧទាហរណ៍ បើ​អ្នកលក់​ផ្ទះ​១​ខ្នង​បាន​ក្នុង​តម្លៃ​១​លាន​ដុល្លារ រដ្ឋ​នឹង​យក​តម្លៃ​២០% នៃ​តម្លៃ​ផ្ទះ​នោះ មក​គិត​ពន្ធ​២០% ដែល​បាន​កំណត់ ដូច្នេះ​បើ​អ្នកលក់​ផ្ទះ​នោះ​បាន​ក្នុង​តម្លៃ​១​លាន​ដុល្លារ នោះ​អ្នក​នឹង​ត្រូវ​បង់ពន្ធ​ចំណេញ​មូលធន​នេះ​៤​ម៉ឺន​ដុល្លារ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។