សារព័ត៌មានមហាខ្មែរ

ក្រុមហ៊ុនសិង្ហបូរីទទួលបានកម្ចីជាស្ថាពរដើម្បីបន្តគម្រោងបូមប្រេងនៅកម្ពុជា

7

ក្រុមហ៊ុនសិង្ហបូរី KrisEnergy ទទួលបានកម្ចីជាស្ថាពរពីក្រុមហ៊ុនវិនិយោគ Kepinvest Singapore ដើម្បីបន្តការបូមប្រេងនៅទឹកដីកម្ពុជាជាលើកដំបូងបង្អស់ ឱ្យបានមុនដំណាច់ឆ្នាំតាមការគ្រោងទុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការប្រកាសរបស់ក្រុមហ៊ុនកាលពេលថ្មីៗនេះ កម្ចីប្រមាណ ៨៧លានដុល្លារ បែងចែកជា២ ផ្នែក ដោយទឹកប្រាក់ ៣០លានដុល្លារ ត្រូវប្រើសម្រាប់ស្ថានីយ៍អណ្តូង អេ និង ៥៧លានដុល្លារទៀតនឹងត្រូវប្រើសម្រាប់ស្ថានីយ៍អណ្តូង ប៊ី ដែលស្ថានីយ៍ទាំង២ នេះ ស្ថិតនៅក្នុងតំណាក់កាលទី១ នៃគម្រោងអប្សរា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន KrisEnergy បានប្រកាសថា កម្ចីដែលទទួលបាននេះ នឹងជួយឱ្យក្រុមហ៊ុន នៅតែរក្សាបាន អាជ្ញាបណ្ណគម្រោងអប្សរា ដែលស្ថិតនៅក្នុងប្លុកអេ។
យោងតាមក្រុមហ៊ុន KrisEnergy រដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ថា បើការបូមប្រេងមិនសម្រេចបានក្នុងអំឡុងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ នេះទេ ក្រុមហ៊ុននឹងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ឧទាហរណ៍ដូចជាការបញ្ចប់សិទ្ធិសម្បទានសម្រាប់ប្លុកអេជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន KrisEnergy និយាយថា៖ ការទទួលបានកម្ចីពី ក្រុមហ៊ុន Kepinvest Singapore គឺដើម្បីធានាថាការអភិវឌ្ឍន៍បូមប្រេងដំបូងដើរតាមការកំណត់។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន KrisEnergy កាលពីខែសីហាកន្លងទៅនេះ ទើបតែបញ្ចប់ការសាងសង់ស្ថានីយ៍អណ្ដូងទី ១ ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាន់ទិននឹងគម្រោងនេះដែរ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុញ្ញាតឱ្យក្រុមហ៊ុន KrisEnergy តាំងពីខែសីហា ឆ្នាំ២០១៧ មកម្លេះ ក្រោមកិច្ចសន្យា ៩៥% និង ៥% ពោលគឺក្រុមហ៊ុន KrisEnergy មានភាគហ៊ុន ៩៥ ភាគរយ ចំណែកឯរដ្ឋាភិបាលមានភាគហ៊ុន ៥ ភាគរយ លើចំណូល ចេញពីការរុករកប្រេងនេះ៕

អត្ថបទទាក់ទង