សារព័ត៌មានមហាខ្មែរ

ខេត្តសំណាង! ក្រុមអ្នកវិនិយោគចិនគ្រោងបោះទុន បង្កើតរោងចក្រកែច្នៃត្រី ជួយកសិកម្មខ្មែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមអ្នកវិនិយោគចិនកំពុងសិក្សាពីឱកាសបោះទុនវិនិយោគលើវិស័យវារីវប្បកម្មចិញ្ចឹមត្រីនៅកម្ពុជា ទាក់ទងនឹងការបង្កើតរោងចក្រកែច្នៃត្រីធំមួយក្នុងខេត្តកំពុងឆ្នាំងដែលជាជង្រុកត្រីដ៏ធំរបស់ប្រទេសកម្ពុជា។ តាមរយៈការវិនិយោគនេះ នឹងអាចជួយដោះស្រាយបញ្ហាតម្លៃត្រី និងការចិញ្ចឹមត្រីរបស់កសិករកម្ពុជាដែលរាំងស្ទះទីផ្សារលក់និងនាំចេញជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដឹងថា ក្រុមអ្នកវិនិយោគកំពុងតែសម្លឹងឃើញឱកាសធំលើវិស័យនេះ ដោយសារខេត្តនេះសម្បូរត្រី និងជាខេត្តជាប់តាមបណ្ដាយទន្លេសាប ដែលមានលក្ខណៈងាយស្រួលដល់ការចិញ្ចឹមត្រី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមសង្ឃឹមថា នឹងជួយដល់វិស័យចិញ្ចឹមត្រីនៅកម្ពុជា ជាពិសេសជួយទីផ្សារ និងតម្លៃត្រីរបស់កសិករ។ ឯកឧត្តមបានបញ្ជាក់សម្ដីរបស់ក្រុមអ្នកវិនិយោគចិនថា «គាត់គ្រោងបោះទុន ទៅធ្វើរោងចក្រកែច្នៃត្រី ហើយគាត់ភ្ជាប់ជាមួយកសិករចិញ្ចឹមត្រីនៅតំបន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ក៏មានរោងចក្រផលិតចំណីត្រី ចំណីសត្វនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែរ គាត់ចង់វិនិយោគបន្ថែមទៅលើកែច្នៃត្រី។ សង្ឃឹមថា វាអាចជួយសម្រួលរឿងតម្លៃត្រី ព្រោះជាធម្មតាទេ រោងចក្រកែច្នៃជាទីផ្សារសម្រាប់លក់ត្រីស្រស់ សង្ឃឹមថា មានរោងចក្រកែច្នៃច្រើន ត្រូវបញ្ហាត្រីនៅយើងដោះបានច្រើន» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបសេចក្ដីមក ឃើញថាគម្រោងនេះនឹងជួយច្រើនណាស់ដល់វិស័យចិញ្ចឹមត្រីកម្ពុជា ពិសេសកសិករកំពុងចិញ្ចឹមត្រីគ្រប់ប្រភេទ អាចលក់បានតម្លៃសមស្រប និងអាចកាត់បន្ថយការហូរចូលត្រីពីក្រៅស្រុកបានយ៉ាងច្រើនទៀតផង។ លើសពីនេះ កសិករអាចចិញ្ចឹមត្រីដោយក្ដីសង្ឃឹមមិនបារម្ភពីទីផ្សារលក់ត្រី និងតម្លៃទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយ សង្ឃឹមថានឹងមានកសិករចិញ្ចឹមត្រីពូជខ្មែរយើងឱ្យបានច្រើនប្រភេទ ដើម្បីនាំចេញទៅលក់នៅទីផ្សារក្រៅប្រទេស ឱ្យគេបានភ្លក់រសជាតិត្រីនៅស្រុកខ្មែរឆ្ងាញ់ប៉ុណ្ណា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។
You might also like