សារព័ត៌មានមហាខ្មែរ

អាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គីហ៊ុយគាំងក្នុងក្រុងសៀមរាប ទទួលបានក្រដាសឈ្មោះស្កេន QR Code ទប់ស្កាត់ជំងឺកូវីដ-១៩ មុននឹងអនុញ្ញាតឲ្យបើកដំណើការឡើងវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សៀមរាប៖ កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ លោក បូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប រួមជាមួយ និងក្រុមការងារចម្រុះរបស់រដ្ឋបាលក្រុង បាននាំយកក្រដាសស្ទីកគ័រស្កេន QR Code ទប់ស្កាត់ជំងឺកូវីដ-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលអាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គីហ៊ុយគាំង បានសុំចុះឈ្មោះដើម្បីដាក់ស្កេន QR Code នៅក្នុងតូបលក់ ជូនដល់គណៈគ្រប់គ្រងផ្សារទាំងពីរ ដើម្បីធ្វើការចែកជូនបន្តដល់អាជីករ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងដើម្បីសម្រួលដល់ការប្រកបមុខរបរអាជីវកម្មរបស់ពួកគាត់ បន្ទាប់ពីមានការបើកតំបន់ក្រហម និងតំបន់លឿងទុំក្នុងភូមិសាស្ត្រខេត្តសៀមរាប ខណៈក្រុមការងារចម្រុះរដ្ឋបាលខេត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងក្រុមការងារជំនាញរបស់ខេត្តបានចុះមកពិនិត្យ និងវាយតម្លៃទីតាំងអាជីវកម្មជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋអាចបើកអាជីវកម្មឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប បានមានប្រសាសន៍ថា ក្រដាសស្ទីកគ័រស្កែនQR Code Stop Covid ដែលបានយកមកប្រគល់ជូននាពេលនេះ គឺផ្សារលើធំថ្មីមាន ចំនួន៥៨៥សន្លឹក និង ផ្សារសាមគ្គីហ៊ុយគាំងចំនួន៣៦១សន្លឹក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយចំពោះស្ទីកគ័រស្កេន QR Code ដែលផ្ដល់នាពេលនេះ និងដើម្បីសុំគោលការណ៍ អនុញ្ញាតពីរដ្ឋបាលខេត្ត ដើម្បីបានបើកដំណើការផ្សារឡើងវិញដោយរក្សាការគម្លាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បូ ម៉េងទ្រី បានបន្តថា ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” ផ្តល់សារៈសំខាន់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ដែលប្រជាពលរដ្ឋអាចស្កេនពេលចូលទៅទីតាំងផ្សេងៗ ដើម្បីទទួលបានដំណឹងឆាប់រហ័ស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើទីតាំងនោះមានករណីឆ្លងជំងឺកូវីដ-១៩ ហើយប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន បន្ថែមពីលើវិធានការរបស់ក្រសួងសុខាភិបាលដែលមានស្រាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងដើម្បីចូលរួមអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត រួមទាំងការផ្ដល់ភាពងាយស្រួលក្នុងការជូនដំណឹងត្រឡប់ទៅបងប្អូនវិញ ក៏ដូចជាសម្រួលដោយការស្វែង រកតាមដាននូវបុគ្គលសង្ស័យ ដែលអាចពាក់ព័ន្ធទៅនឹងករណីឆ្លងជំងឺ នៅពេលដែលទីតាំងដែលបងប្អូនអញ្ជើញទៅដល់នេះរកឃើញមានវិជ្ជមាននៃវីរុសកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឱកាសនោះដែរ លោក បូ ម៉េងទ្រី បានស្នើសុំការយោគយល់ពីសាធារណៈជន និងអាជីវករទាំងអស់ ព្រោះពេលនេះយើងទាំងអស់គ្នារៀនរស់នៅជាមួយកូវីដ-១៩ និងរស់នៅតាមបែបគន្លងថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយតាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ នៅពេលដែលបងប្អូនអញ្ជើញចូលទីតាំងណាមួយ អាចនឹងចំណាយពេលបន្ថែមបន្តិចបន្តួចទៀត តែនេះជារបៀបដែលយើងនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះក្នុងករណីទីតាំងអាជីវកម្ម ដែលទទួលបានស្ទីកគ័រស្កែនQR Code Stop Covid -19 នេះ ហើយពុំបានគោរពតាមការណែនាំ ក្រុមការងារជំនាញ នឹងធ្វើការពិន័យតាមនីតិវិធី និង តាមលិខិតបទដ្ឋានគតិយុត្ត ៕ អត្ថបទ ៖ លោក ទ្រា ពន្លឺ, រូបភាព ៖ លោក ខេង ឧត្ដម,កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត។ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។