សារព័ត៌មានមហាខ្មែរ

សកម្មភាព​ប្រមូល​ពន្ធ​មាន​ដំណើរ​ការ​ល្អ​

3

យោងតាម​របាយ​ការណ៍​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ (GDT) បាន​ឱ្យ​ដឹង​ថា ការ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​នៅ​តែ​មាន​ភាព​រឹងមាំ​បើទោះបីជា​មាន​ការ​រីក​រាល​ដាល​នៃ​វីរុស​កូវីដ ១៩ ខណៈដែល​ចំនួន​ទទួល​បាន​ឈានដល់​ជាង ២,២៥ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​របាយការណ៍​ដដែល​បាន​បន្តថា ចំនួន​នេះ​បាន​កើនឡើង ៣,៧១ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន និង​មាន​ចំនួន ៧៨,១០ ភាគរយ​នៃ​គោលដៅ​ប្រមូល​ពន្ធ​ប្រចាំឆ្នាំ​។​ ​ទោះយ៉ាងណា​ក៏ដោយ ក្នុង​ខែកញ្ញា​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូលបាន​ត្រឹមតែ ១៦២,២២ លាន​ដុល្លារ​ប៉ុណ្ណោះ ដែលជា​ការធ្លាក់ចុះ ១៨,៧៥ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ថ្លែងថា ករណី​នៃ​វីរុស​កូ​វីដ​១៩ មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ចំណូល​ពន្ធ​ជាពិសេស​សម្រាប់​វិស័យ​សំខាន់ៗ​មួយចំនួន​។​ ​លោក​មានប្រសាសន៍ថា​៖ «​បើទោះបីជា​ករណី​នៃ​វីរុស​កូ​វីដ​១៩ បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​អាជីវកម្ម និង​សេដ្ឋកិច្ច​សំខាន់ៗ​មួយចំនួន​ក៏ដោយ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ចាំបាច់​ត្រូវ​ពង្រឹង​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ដើម្បី​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ អាកាសចរណ៍ កសិកម្ម និង​ផលិតកម្ម​ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បច្ចុប្បន្ននេះ រដ្ឋាភិបាល​ក៏បានផ្តល់​ជាការ​លើកលែង​ពន្ធ​សម្រាប់​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នានា​ដែលមាន​ដូចជា​សណ្ឋាគារ ភោជនីយដ្ឋាន និង​ឧស្សាហកម្ម​អាកាសចរណ៍​ពីព្រោះ​វិស័យនេះ​ត្រូវបាន​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​រាតត្បាត​។​ ​លោក​បន្តថា​៖ «[​យើង​] ចាំបាច់​ត្រូវ​ជំរុញ​ការប្រមូល​ពន្ធ​នៅក្នុង​វិស័យ​មួយចំនួន​ដែល​នៅតែមាន​សកម្ម​ភាពល្អ​ក្នុងអំឡុងពេល​មាន​ករណី​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​ឲ្យ​ដឹងផង​ដែរ​ថា ដើម្បី​ធានា​ការ​កៀរគរ​ប្រាក់ចំណូល​ឱ្យមាន​ប្រសិទ្ធភាព​និង​ធ្វើឱ្យ​វា​អាច​គ្រប់គ្រង​បាន អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅតែ​បន្ត​ជំរុញ​ការពង្រឹង​ការប្រមូល​អាករ​តម្លៃបន្ថែម (VAT) តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​អាករ​និង​ផ្តល់ជូន​មន្ត្រី​ពន្ធដារ​នូវ​ការបណ្តុះបណ្តាល​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការអនុវត្ត​ពន្ធលើប្រាក់ចំណេញ​ដោយ​ចាប់ផ្តើម​ពី​ខែមករា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodia Investment Managment បាន​ថ្លែងថា​នៅក្នុង​បរិយាកាស​សេដ្ឋកិច្ច​កំពុងតែ​ធ្លាក់ចុះ​ក្នុង​វិស័យ​ទេសចរណ៍ និង​សម្លៀកបំពាក់​របស់​ប្រទេស​ដែល​ស្ថិតក្នុង​ភាពទន់ខ្សោយ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​អនុវត្ត​សកម្មភាព​ស្របតាម​ស្ថានភាព​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ថ្លែងថា​៖ «​សកម្មភាព​នេះ​ក៏ដោយ​សារ​រាជរដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង​ដើម្បី​ធ្វើឱ្យ​ប្រទេស​នេះ​បើកចំហ​និង​ចៀសវាង​ពី​ការបិទ​ប្រទេស​ទាំងស្រុង​ផងដែរ​»​។​ ​ទោះយ៉ាងណា លោក Anthony Galliano បាន​បន្ថែមថា​សមិទ្ធិផល​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏បាន​ធ្វើឱ្យ​ធុរកិច្ច​មួយចំនួន​ខាតបង់​ផងដែរ​ជាមួយនឹង​ការ​រីកសាយ​យ៉ាងច្រើន​នៅក្នុង​សវនកម្ម​ដែលជា​ពិសេស​នោះបាន​ដាក់បន្ទុក​ដល់​អាជីវកម្ម​ដែល​កំពុង​ជួប​ការលំបាក​នៅក្នុង​បរិយាកាស​សេដ្ឋកិច្ច​ដែល​កំពុងមាន​បញ្ហា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ថា​៖ «​ខណៈពេលដែល​វិស័យ​មួយចំនួន​ទទួលបាន​អត្ថប្រយោជន៍​ពី​ការបន្ធូរបន្ថយ​ពន្ធ​នោះ វិស័យ​ជំនួញ​ដទៃទៀត​ក៏​កំពុង​ជួបប្រទះ​នូវ​បរិយាកាស​សេដ្ឋកិច្ច​ដែលមាន​ការ​ប្រឈម​យ៉ាងខ្លាំង​ជាមួយនឹង​ការធ្វើ​សវនកម្ម​ផងដែរ​»​។​ ​លោក​បន្តថា​អគ្គនាយកដ្ឋាន​ពន្ធដារ​មាន​សកម្ម​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ក្នុងការ​អន្តរាគមន៍​ឱ្យបាន​ទាន់ពេលវេលា​ក្នុងការ​ផ្តល់​ការលើកទឹកចិត្ត​ដល់​ពន្ធ Ptax ដើម្បី​គាំទ្រ​ដល់​វិស័យ​ដែលមាន​ការលំបាក​និង​ក្នុង​ការធ្វើ​ឌីជីថល​ដូចជា​ការដាក់​ឯកសារ​អេឡិចត្រូនិក​និង​ការចុះឈ្មោះ​ពន្ធ​តាមរយៈ​ប្រព័ន្ធ​ចុះឈ្មោះ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​បន្ថែមទៀតថា​គំនិត​ផ្តួចផ្តើម​ដែល​គួរ​ឲ្យ​កោតសរសើរ​មួយទៀត​គឺ​ការដាក់បញ្ចូល​ពន្ធលើប្រាក់ចំណេញ​ដែល​ត្រូវអនុវត្ត​នៅ​ឆ្នាំ ២០២១ ដោយ​ពង្រីក​មូលដ្ឋាន​ពន្ធ​និង​ប្រភេទ​ពន្ធ​យ៉ាង​ត្រឹមត្រូវ​និង​មាន​តុល្យភាព​។​ «​ទោះជា​យ៉ាងណាក៏ដោយ ការបង្កើន​ប្រាក់ចំណូល​ប្រមូល​ពន្ធ​នៅតែមាន​ដំណើរ​ការល្អ​»៕ ប្រភព៖ Khmer Times

អត្ថបទទាក់ទង