សារព័ត៌មានមហាខ្មែរ

៥០% នៃកញ្ចប់វិនិយោគសាធារណៈរបស់រដ្ឋត្រៀមសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

2

រដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគសាធារណៈចំនួន ៦២៩គម្រោង ដោយនឹងប្រើថវិការដ្ឋជាង ១២ ប៊ីលានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២១-២០២៣ ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធទទួលបានថវិកាដល់ទៅជាង ៥០%។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលបានអនុម័តនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ០៩ ខែតុលានេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីព្រាងនេះ បានបង្ហាញថា ក្នុងចំណោមគម្រោងវិនិយោគសាធារណៈទាំងអស់ មានគម្រោងចំនួន ២០៣គម្រោង កំពុងដំណើរការ ដែលប្រើទុន ៨,៣៩៧ប៊ីលានដុល្លារ។
ចំណែកគម្រោង ៤២៦ ផ្សេងទៀត ជាគម្រោងសម្រាប់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដែលត្រូវការទុនជាង ៤ ,៣៩៩ប៊ីលានដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្ដីព្រាងនេះ ក៏បានឱ្យដឹងថា ៥០,១% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបជាង ១២ ប៊ីលានដុល្លារ គឺនឹងប្រើសម្រាប់អនុវត្តក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ហើយ ៣៤,២% ទៀតគឺសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេដ្ឋកិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ៨,៩% គឺសម្រាប់វិស័យសង្គមកិច្ច និង៦,៨% ទៀតសម្រាប់គម្រោងក្នុងវិស័យសេវា និង កម្មវិធីអន្តរវិស័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លឹមសារសេចក្តីព្រាងច្បាប់ ក៏បានសន្និដ្ឋានថា កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ជាគោលនយោបាយមួយដ៏សំខាន់ដើម្បីជួយជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច និងបានរំលឹកដល់អាជ្ញាធរពីគ្រប់ក្រសួងស្ថាប័នឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវគុណភាពនៃព័ត៌មានស្តីពីគម្រោងវិនិយោគសាធារណៈ៕

អត្ថបទទាក់ទង