សារព័ត៌មានមហាខ្មែរ

ក្រសួងពាណិជ្ជកម្ម៖ ការនាំចូលសាច់ជ្រូក និងជ្រូករស់មិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងពាណិជ្ជកម្ម​នៅថ្ងៃអង្គារ​ ទី២០ ​កក្កដា​ បានចេញមក​អះអាងថា ​ការនាំចូល​សាច់ជ្រូក ​និងជ្រូករស់មិន​ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួង​ពាណិជ្ជកម្ម​ឡើយ ​គឺជាសិទ្ធិ​សម្រេច​របស់​អង្គភាព​ជំនាញ​នៃក្រសួង​កសិកម្មរុក្ខាប្រមាញ់​ និងនេសាទ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឆ្លើយ​របស់ក្រសួង​ពាណិជ្ជកម្ម​យ៉ាងដូច្នេះ ​បន្ទាប់ពី​មានមតិ​មួយចំនួន​លើកឡើងថា ​បញ្ហាថ្លៃសាច់​ជ្រូកនាំចូល​ និងថ្លៃសាច់ជ្រូក​លក់លើទីផ្សារ​ស្ថិតនៅក្រោម​ការកំណត់​របស់ក្រសួង​ពាណិជ្ជកម្ម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២០ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការនាំចូលសាច់ជ្រូក និងជ្រូករស់គឺស្ថិតនៅក្រោមអង្គភាពជំនាញ នៃក្រសួងកសិកម្មរក្ខាប្រមាញ់ និងនេសាទ ពោលគឺមិនស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្មទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយការធ្វើតុល្យភាពនៃសេចក្តីត្រូវការក្នុងស្រុកជាមួយនឹងផលិតកម្មក្នុងស្រុក ព្រមទាំងការអនុញ្ញាតឱ្យនាំចូលក្នុងបរិមាណណាមួយ ក៏ជាសិទ្ធិសម្រេចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែយ៉ាងណាក៏ដោយ ជុំវិញករណីនាំចូលសាច់ជ្រូក និងជ្រូករស់នេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទធ្លាប់ បញ្ជាក់ថា ​ខ្លួនពុំដែលបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុននាំចូលសាច់ជ្រូករស់ពីប្រទេសថៃចូលមកកម្ពុជាឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមអគ្គនាយក​ដ្ឋានសុខភាពសត្វ​និងផលិតកម្មសត្វ​នៃក្រសួងរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១៨ កក្កដាកន្លងទៅ។ ជាមួយនេះ អគ្គនាយកដ្ឋានដដែលមើលឃើញថា កាលដែលចរាចរណ៍សាច់ជ្រូកនៅកម្ពុជា ដោយគ្មានការអនុញ្ញាត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​ប្រទេសក្បែរខាងកម្ពុជា​កំពុងជួបវិវបត្តិកូវីដ-១៩ ធ្វើឱ្យបាត់បង់ទីផ្សារក្នុងស្រុក​ ទើបជាឱកាសសម្រាប់​ឈ្មួញខិលខូច​យកផលិតផលសាច់ទាំងនោះមកចាក់នៅកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមក្រសួងកសិកម្ម នីតិវិធីនាំចូលសាច់ជ្រូកដោយស្របច្បាប់ ធ្វើឡើងតាមបច្ចេកទេស​ត្រឹមត្រូវ សម្រាប់​ក្រុមហ៊ុនដែលចង់​ធ្វើពាណិជ្ជកម្មនាំចូល​ជ្រូករស់មក​កម្ពុជា។ គិតត្រឹមពេលនេះ កម្ពុជាមាន​ក្រុមហ៊ុន​ចំនួន​៦ដែលកំពុងទទួល​បានគោលការណ៍នាំចូលជ្រូករស់មកកម្ពុជា និង​មាន៤ក្រុមហ៊ុនទៀត​ទទួលគោលការណ៍​នាំឆ្លងកាត់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកប្រធានសហគមន៍អ្នកចិញ្ចឹមសត្វនៅកម្ពុជាវិញ លោក ស្រ៊ុន ពៅបានលើកឡើងថា ការបើកឱ្យមានការនាំចូលសាច់ពីប្រទេសជិតខាងក្នុងកម្រិតតិចតួចនេះ គឺដើម្បីបង្គ្រប់តម្រូវការលើទីផ្សារក្នុងស្រុកប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណាក៏មិនគួរឱ្យមានការនាំចូលច្រើនជាងនេះ ព្រោះអាចនឹងប៉ះពាល់ដល់សុខភាពសត្វ និងមនុស្ស ហើយនឹងធ្វើឱ្យវិស័យចិញ្ចឹមសត្វនៅកម្ពុជាបាត់បង់ការផលិតសាច់ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានតម្រូវការសាច់ក្នុងស្រុកប្រមាណចាប់ពី៧ពាន់ទៅ៨ពាន់ក្បាលក្នុង១ថ្ងៃៗ ហើយដើម្បីបង្គ្រប់តម្រូវការទីផ្សារក្នុងស្រុកនេះ កម្ពុជាត្រូវការការនាំចូលសាច់ពីប្រទេសជិតខាងប្រមាណ ១ពាន់ក្បាលក្នុងមួយថ្ងៃៗ៕