សារព័ត៌មានមហាខ្មែរ

រដ្ឋាភិបាលបើកភ្លើងខៀវសម្រាប់គម្រោងបង្កើតកំពង់ផែទេសចរណ៍នៅគៀនស្វាយ

6

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យបង្កើតកំពង់ផែទេសចរណ៍មួយ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ក្នុងស្រុកគៀនស្វាយ ដើម្បីជាការលើកកម្ពស់ដល់វិស័យទេសចរណ៍នៅកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រនេះ កាលពីថ្ងៃទី ០៧ តុលានេះ។ សម្ដេចបានមានប្រសាសន៍ថា៖ «ព្រីនស៍ មាណ័រ ក៏បានវិនិយោគលើតំបន់ទាក់ទាញមួយដែលជំរុញដល់វិស័យទេសចរណ៍កម្ពុជា ហើយក្នុងហ្នឹងមានតាំងកន្លែងសម្រាប់វិស័យកសិកម្មផងដែរ ខ្ញុំក៏សូមលើកទឹកចិត្តធ្វើបន្តទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«កន្លែងនេះ ខ្ញុំជឿថាថ្ងៃក្រោយអាចរៀបចំជាកំពង់ផែទេសចរណ៍ ព្រោះអាចនឹងមានអ្នកទេសចរតាមច្រកហ្នឹង ហើយចេញពីហ្នឹងចុះទៅខាងក្រោម ឬឡើងទៅខាងលើដើម្បីតភ្ជាប់គ្នា នៃរបៀងនាវាទេសចរណ៍ ដែលអាចឱ្យនាវាទេសចរណ៍ចូលមកចត។ ខ្លះចូលលេងក្នុងហ្នឹង ម៉ាយប់ពីរយប់ ព្រោះគេមានសណ្ឋាគារស្នាក់នៅកន្លែងនោះផងដែរ» សម្ដេចបានបន្ត។ លើសពីនេះ សម្ដេចក៏ស្នើដល់ក្រសួងសាធារណការ និងអាជ្ញាធរគ្រប់ខេត្តទាំងអស់ឱ្យជួយសម្រួលដល់ការតភ្ជាប់នេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ជាក់ស្ដែង ក្រុមហ៊ុន Prince Real Estate Group បានសិក្សាគម្រោងកំពង់ផែទេសចរណ៍នេះមួយរយៈមកហើយ ដោយអាចនឹងសាងសង់ចន្លោះចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល Prince Manor នេះ។

អត្ថបទទាក់ទង